Razer នឹងបន្ថែមមុខងារ Portrait នៅលើស្មាតហ្វូនរបស់ខ្លួន
- May 23, 2018
យោងតាមការរាយការណ៍របស់ XDA Developers បានអោយដឹងថា ក្រុមហ៊ុន Razer គ្រោងនឹងធ្វើការ Update ថ្មីទៅលើទូរស័ព្ទ Razer Phone ដែលគម្រោងនៃការ Update ថ្មីនេះក្រុមហ៊ុននឹងបន្ថែមមុខងារ Portrait នៅលើកាមេរ៉ាស្មាតហ្វូនរបស់ខ្លួន។

មុខងារ Portrait ដែលជាការថតរូបភាពមានព្រាលនៅផ្ទៃខាងក្រោយ គឺជាលក្ខណៈពិសេសដ៏ពេញនិយមមួយនៅក្នុងទូរស័ព្ទដែលមិនធ្លាប់មានចាប់តាំងពីការមកដល់នៃទូរស័ព្ទរបស់ Razer។ ជាឧទាហរណ៍យើងបានឃើញក្រុមហ៊ុនទជាច្រើន (ដូចជា Apple ជាដើម) ព្យាយាមផ្សាយពាណិជ្ជកម្មអំពីមុខងារ Portrait ដែលជាចំណុចពិសេសសម្រាប់ការលក់ផលិតផលខ្លួននៅលើទីផ្សារ ហើយ Razer ក៏កំពុងតែខិតខំបង្កើតមុខងារនេះផងដែរនៅលើស្មាតហ្វូនរបស់ខ្លួន។

ការ Update នេះក្រុមហ៊ុននឹងបញ្ចេញវានៅខាងក្រោយ ហើយនេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន Razer បានបន្ថែមលក្ខណៈពិសេសមកលើស្មាតហ្វូនរបស់ខ្លួន ជាក់ស្តែងនាពេលកន្លងទៅ ក្រុមហ៊ុនបានធ្វើការ update បន្ថែមមុខងារ HDR និង Dolby 5.1 ទៀតសម្រាប់ការទស្សនាភាពយន្តតាម Netflix ផងដែរ៕
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Cnet
- Share This Post:






