បច្ចេកវិទ្យា

ដូចការ “សង្ស័យ“ មែន ក្រុមហ៊ុន OPPO យកស្មាតហ្វូន Reno4 ថត MV បទរបស់ ហ្សាណា

BY
Khmernote Media
August 6, 2020

អ្នកណាៗក៏ស្គាល់តារាចម្រៀងស្រីវ័យក្មេងស្រស់សោភា កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស និងជាអតីតបេក្ខនារីប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia។ ហើយបច្ចុប្បន្ននេះ ហ្សាណា បានបង្ហាញពីភាពលេចធ្លោតាមរយៈបទចម្រៀង ការថតស្ពតពាណិជ្ជកម្មផ្សេងៗ។ រឹតតែពិសេសជាងទៅទៀត ហ្សាណា បានក្លាយជាតារាតំណាងឲ្យក្រុមហ៊ុន និងម៉ាកយីហោល្បីៗជាច្រើន។ ក្នុងនោះ ហ្សាណា ក៏ជាអ្នកតំណាងឲ្យក្រុមហ៊ុនទូរស័ព្ទ OPPO ដែលម៉ាកដ៏ល្បីមួយនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា ដែលទទួលចំណាត់ថ្នាក់ទីផ្សារលេខ1 ក្នុងឆ្នាំ 2019 កន្លងមក។

កាលពីថ្មីៗនេះ កញ្ញា រ៉េត ស៊ូហ្សាណា ទើបនឹងចេញបទចម្រៀងថ្មីមួយមានចំណងជើងថា “សង្ស័យ” ដែល ទទួលបានការគាំទ្រពេញនិយមយ៉ាងខ្លាំង ព្រោះតែបទចម្រៀងនេះ បង្កប់អត្ថន័យចាក់ដោត និងចាក់ចំអារម្មណ៍យុវវ័យខ្លាំង ទើបធ្វើឲ្យផ្ទុះការគាំទ្រលើសលប់។ គួរបញ្ជាក់ផងដែរថា សម្រាប់បទចម្រៀងនេះចេញកាលពីថ្ងៃទី6 ខែមិថុនា រហូតមកដល់ពេលនេះគឺមានអ្នកចូលស្តាប់ជាង 9.1លានដង។ រីឯវីដេអូបទចម្រៀងវិញបានចេញកាលពីថ្ងៃ16 ខែមិថុនា រហូតមកដល់ពេលនេះគឺមានអ្នកចូលទស្សនាជាង 7.3 លានដង ក្នុងអំឡុងពេលត្រឹមមួយខែជាងប៉ុណ្ណោះផង ដែលជាសន្ទុះនៃការគាំទ្រមិនធម្មតា ។

ពីមុនៗធ្លាប់តែឃើញគេយកកាមេរ៉ាធំៗ កាមេរ៉ាថ្លៃៗមកផលិតជាវីដេអូចម្រៀង (MV) ប៉ុន្តែលើកនេះកាន់តែប្លែក និងមានភាពច្នៃប្រឌិតខ្លាំង ដោយក្រុមហ៊ុន OPPO សហការជាមួយផលិតកម្ម ហង្សមាស បានយកស្មាតហ្វូន OPPO Reno4 ដោយជ្រើសរើសមុខងារពិសេសៗដូចជា មុខងារកាមេរ៉ា AI, មុខងារ AI Color Portrait, មុខងារថតវីដេអូយឺត Slow-Motion, ព្រមទាំងមុខងារជាច្រើននៅក្នុងស្មាតហ្វូន OPPO Reno4 មកថតចេញជាវីដេអូចម្រៀងបទ “សង្ស័យ” ជំនាន់ទី2 (Version2) ចេញជាសាច់រឿងគួរឲ្យទាក់ទាញ។

លោកអ្នកប្រាកដជាឆ្ងល់ហើយថា តើ OPPO Reno4 មានអ្វីពិសេស ទើបអាចថតវីដេអូចម្រៀងបាន? ហើយក្រុមហ៊ុន OPPO និងផលិតកម្ម ហង្សមាស នឹងជ្រើសរើសមុខងារអ្វីខ្លះមកធ្វើការថត? ជាការពិតណាស់ នៅក្នុងរសជាតិថ្មី ពណ៌ប្លែកខុសពីការថតវីដេអូចម្រៀងធម្មតា ងាយស្រួលលេងពណ៌បុរាណចំបុរាណ សម័យចំសម័យ ជាមួយនឹងផ្ទៃសខ្មៅធ្វើឲ្យតួសម្តែងកាន់តែលេចធ្លោ ដោយប្រើមុខងារជាច្រើនដូចជា មុខងារធ្វើឲ្យ Object ឬតួសម្តែងលេចធ្លោ (AI Color Portrait), មុខងារបំភ្លឺភ្លើងរាត្រី (Night Flare Portrait), មុខងារថតវីដេអូពណ៍សខ្មៅ (Monochrome Video) មុខងារថតព្រាលក្រោយ (Bokeh) និងមុខងារថតវីដេអូយឺត (960fps Smart Slow motion) រួមបញ្ចូលនូវមុខងារ Ultra Steady Video ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ព្រមទាំងមុខងារថតវីដេអូទប់លំនឹងបានយ៉ាងល្អ។ និយាយរួម ដោយសារតែមុខងារ និងបច្ចេកវិទ្យាថ្មីប្លែកទាំងនេះ បានធ្វើឲ្យវីដេអូចម្រៀងថ្មី រឹតតែទាក់ទាញ រឹតតែលេចធ្លោ។

តើហ្វេនៗកំពុងអន្ទះសារង់ចាំទស្សនាវីដេអូបទចម្រៀងនេះពេញមែនទេ? ប្រាកដណាស់! សម្រាប់វីដេអូបទចម្រៀង “សង្ស័យ” ដែលមានរសនិយមថ្មី ប្លែកភ្នែក គ្រោងនឹងចេញនៅដើមអាទិត្យទី2 ខែសីហា ក្នុងពេលឆាប់ៗនេះ។ ដូច្នេះ កុំភ្លេចរង់ចាំទស្សនានូវវីដេអូបទចម្រៀងជំនាន់ទី2 របស់កញ្ញា រ៉េត ស៊ូហ្សាណា ទាំងអស់គ្នា ហើយហ្វេនៗទាំងអស់គ្នា កុំភ្លេចគាំទ្រ OPPO Reno4 នេះផងណា។ រឹតតែពិសេសជាងនេះទៅទៀត ហ្សាណា បានឆ្លើយតបទៅបទសម្ភាសរបស់អ្នកសារព័ត៌មានថា “ក្នុងពេលឆាប់ៗខាងមុខនេះ នឹងត្រៀមចេញបទចម្រៀងថ្មីៗបន្ថែម ដើម្បីបំពេញតម្រូវការ និងការចូលចិត្តរបស់ហ្វេនៗ ក៏ដូចជាបង្ហាញពីគន្លឹះថតរូប ឫថតវីដេអូចម្រៀងដោយប្រើស្មាតហ្វូនស៊េរីថ្មី ជាមួយនឹងមុខងារក៏ដូចជាបច្ចេកវិទ្យាថ្មី តាមហ្វ៊េសប៊ុក និង Youtube ផ្លូវការរបស់នាងផងដែរ៕

តោះទស្សនាវីដេអូខ្លីនេះសិន ចង់ដឹងថា OPPO Reno4 ថតវីដេអូបានគុណភាព និងពណ៌ហាយឡាយបានកម្រិតណា!

Share This Post: