រថយន្តអត់ពន្ធជិត៣០០គ្រឿងនៅខេត្តព្រះសីហនុ នឹងដាក់លក់ដេញថ្លៃ ដើម្បីយកថវិកាចូលជាតិ បើម្ចាស់រថយន្តមិនចូលខ្លួនដោះស្រាយ
ខេត្តព្រះសីហនុ៖ មន្ត្រីគយថ្លែងថា នៅក្នុងខេត្តព្រះសីហនុមានរថយន្តអត់ពន្ធជិត៣០០គ្រឿង និងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះផុតកំណត់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។

គួរបញ្ចាក់ថា កម្លាំងគយចល័តនឹងបន្តចុះចាប់រថយន្តអត់ពន្ឋមួយចំនួនទៀតទៅដល់គេហដ្ឋាន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬម្ចាស់យានយន្តមិនព្រមយករថយន្តទៅបង់ពន្ធតាមផ្លូវច្បាប់។ ទោះបីយ៉ាងណានាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវឲ្យម្ចាស់យានយន្តទាំងអស់ មេត្តារួសរាន់មកធ្វើការបង់ពន្ធតាមផ្លូវច្បាប់ និងទាន់ពេលវេលា ដើម្បីចៀសវាងការចុះចាប់ដល់គេហឋាន នាំឲ្យមានភ្ញាក់ផ្អើល និងប៉ះពាល់កិត្តិយស ៕

ប្រភព៖ Huy Bunleng