ថ្ងៃអវស្សាន្តនៃទូរស័ព្ទ Sony ប្រហែលជាមកដល់ហើយ ព្រោះក្រុមហ៊ុន Sony ចង់ឈប់ផលិតស្មាតហ្វូនទៀតហើយ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានតែងតាំងប្រធាននាយកប្រតិបត្តិថ្មី ដែលឡើងជំនួសតំណែងនាយកប្រតិបត្តិចាស់ឈ្មោះ Kaz Hirai ហើយការតែងតាំងនាយកប្រតិបត្តិថ្មីនេះ ក៏មានន័យថា ក្រុមហ៊ុនក៏មានផែនការថ្មីសម្រាប់អនាគត។ សម្រាប់ផែនការថ្មីនេះគឺក្រុមហ៊ុន Sony ប្រហែលជាដកខ្លួនចេញឈប់ផលិតទូរស័ព្ទស្មាតហ្វូនទៀតហើយ និងគ្រឿងអេឡិចត្រូនិកមួយចំនួនផងដែរដូចជាម៉ាស៊ីនហ្គេម Playstation និងកាមេរ៉ា Sony។
លោក Kenichiro Yoshida នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Sony បានបង្ហាញផែនការថ្មីរយៈពេល០៣ឆ្នាំសម្រាប់ក្រុមហ៊ុនគឺ ផ្តោតសំខាន់លើសេវាកម្ម និងវិស័យសំខាន់ៗផ្សេងទៀតនៃជាប្រាក់ចំណេញរបស់ក្រុមហ៊ុន។
ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Sony បានធ្លាក់ចុះជាលំដាប់ បើទោះបីជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញមែន ប៉ុន្តែនៅក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្មាតហ្វូនបានតែ១០លានគ្រឿងប៉ុណ្ណោះ ខណៈកាលពីឆ្នាំទៅលក់បានដល់ទៅ២២.៥លានគ្រឿង ហើយក្រុមហ៊ុន Sony មិនអាចឈរជើងជាប់នៅក្រៅទីផ្សារតំបន់អាស៊ីផងដែរ។ ចំណែកឯម៉ាស៊ីនហ្គេម Playstation 4 វិញ ការលក់បានធ្លាក់ចុះ ១៨% នាពេលបច្ចុប្បន្ន ហើយនាយកប្រតិបត្តិថ្មីបានឲ្យដឹងផងដែរថា PS4 ដើរដល់ដំណាក់កាលចុងក្រោយហើយ៕

អត្ថបទ៖ ឌី
ប្រភព៖ phonearena