ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    យ៉ាងហោចណាស់3ឆ្នាំទៀតទើប PlayStation 5 បង្ហាញខ្លួន

    BY Khmernote Media May 24, 2018
    យ៉ាងហោចណាស់3ឆ្នាំទៀតទើប PlayStation 5 បង្ហាញខ្លួន

    លោក John Kodera ប្រធានផ្នែកឧបករណ៍ PlayStation របស់ក្រុមហ៊ុន Sony បានថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកសារព័ត៌មានថា «យើងនឹងប្រើរយៈពេលបីឆ្នាំទៀត ដើម្បីរៀបចំជំហានបន្ទាប់» យោងតាមកាសែត Wall Street Journal។

    PlayStation 4 ចំនួនជាង 75 លានគ្រឿងត្រូវបានចរាចរណ៍លក់នៅលើទីផ្សារហ្គេម ហើយការលក់នេះក៏ធ្លាក់ចុះផងដែរ។ ការលក់ PlayStation 4 របស់ក្រុមហ៊ុន Sony នាពេលបច្ចុប្បន្នមានចំនួនតិចជាងការលក់កាលពីឆ្នាំមុន។

    ក្រុមហ៊ុន Sony មានគម្រោងផ្តោតលើការកាត់បន្ថយតំលៃពីសេវាកម្មដូចជាកម្មវិធី PlayStation Plus របស់ខ្លួន។ សេវាកម្ម PlayStation Plus មានតម្លៃ 60 ដុល្លារក្នុងមួយឆ្នាំហើយមានអតិថិជនជាង 30 លាននាក់កំពុងប្រើប្រាស់។ វាផ្តល់ជូននូវការចូលលេងហ្គេមជាច្រើនតាមអនឡាញ និងអត្ថប្រយោជន៍ផ្សេងៗទៀត៕

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay