ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ខ្ញុង រំភើបចិត្តខ្លាំងពេល ឯកឧត្តម ហ៊ុន ម៉ាណែត ជូនកាដូនិងថវិកាចងដៃកូនប្រុសរបស់នាង

    BY Khmernote Media August 11, 2020
    ខ្ញុង រំភើបចិត្តខ្លាំងពេល ឯកឧត្តម ហ៊ុន ម៉ាណែត ជូនកាដូនិងថវិកាចងដៃកូនប្រុសរបស់នាង

    តារាកំប្លែងល្បីឈ្មោះ២ដួងបានចាប់ដៃគ្នាជាគូស្វាមីភរិយា គឺអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង និងលោក កៃ ដ ហើយពួកគេទទួលបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៌ពិពាហ៌ថែមទៀតផង។ ថ្វីត្បិតថាតារាកំប្លែងរូបនេះ ទើបនឹងសម្រាលកូនថ្មីៗក៏ដោយ ក៏នាងនៅតែតស៊ូមិនហ៊ានសម្រាកពីការងារនិងការរកស៊ីឡើយ។ ថ្មីៗនេះដែរ អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ពេលទទួលបានកាដូ និងថវិកាចំណងដៃកូនប្រុសរបស់ខ្លួនពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន។ អ្នកនាង ខ្ញុង បានរៀបរាប់ថា៖

    “នាងខ្ញុំនិងស្វាមី សូមថ្លែងអំណរគុណដល់បងប្រុស ឯកឧត្តមបណ្ឌិត (ហ៊ុន ម៉ាណែត) និង បងស្រី ជំទាវ (ពេជ ចន្ទមុន្នី) ដែលតែងតែគិតបារម្ភពីសុខទុក្ខព្រមទាំងបានផ្ដល់ជាកាដូ និងថវិកា សម្រាប់ជាចំណងដៃដល់កូនប្រុសប្អូនទាំងពីរនាក់ ព្រមទាំងពាក្យពេចន៍ជូនពរផងដែរ ប្អូននិងស្វាមី សូមប្រសិទ្ធិពរជ័យដល់បងប្រុសបងស្រីព្រមទាំងក្រុមគ្រួសារ ឱ្យមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ចដែលបានបំពេញ ដោយក្តីស្រលាញ់ និងគោរព បំផុតអំពីគ្រួសារប្អូនសូមអរគុណ”

    Share This Post: