ខ្មែរណូត

ស្វែងរក

  • PR

    ខេមរៈ សិរីមន្ត និងតារាចម្រៀងល្បីឈ្មោះរបស់ថៃគឺលោក Tik Shiro នឹងប៉ះគ្នានៅ កម្មវិធីប្រគំតន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ នៅខេត្តបន្ទាយមានជ័យ

    BY Khmernote Media May 25, 2018
    ខេមរៈ សិរីមន្ត និងតារាចម្រៀងល្បីឈ្មោះរបស់ថៃគឺលោក Tik Shiro នឹងប៉ះគ្នានៅ កម្មវិធីប្រគំតន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ នៅខេត្តបន្ទាយមានជ័យ

    តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបរួមទាំងលោក ខេមរៈ សិរីមន្ត រួមគ្នាជាមួយនឹងតារាចម្រៀងប្រចាំព្រះរាជាណាចក្រថៃគឺលោក Tik Shiro នឹងធ្វើឲ្យកក្រើកទឹកដីបន្ទាយមានជ័យជាមួយកម្មវិធីប្រគំតន្ត្រីទេសចរណ៍ ហ្សូរ៉ាស់ ថ្ងៃទី ២៧ ឧសភា ២០១៨។ អ្វីដែលកាន់តែពិសេសសម្រាប់អ្នកគាំទ្រ ហ្សូរ៉ាស់ នឹងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រពិសេសដើម្បីជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោក ខេមរៈ សិរីមន្ត និងលោក Tik Shiro នៅសណ្ឋាគារ ពីរ៉ាមីត បន្ទាយមានជ័យ រសៀលម៉ោង ២ ថ្ងៃអាទិត្យ ទី២៧ ឧសភា ២០១៨។

    ប្រភពបន្តថា ការអញ្ជើញលោក Tik Shiro មកច្រៀងនៅកម្ពុជានេះដែរក៏ព្រោះតែតារាចម្រៀង និងតារាសម្តែងរូបនេះត្រូវបានបងប្អូនខ្មែរជាច្រើនស្គាល់ ហើយលោកក៏មានអារម្មណ៍ថានឹក និងចង់ជួបអ្នកគាំទ្រទាំងអស់ផងដែរ។ សម្រាប់បងប្អូនអ្នកគាំទ្រចង់ចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រ សូមអញ្ជើញមកយក VIP PASS ដោយឥតគិតថ្លៃនៅដេប៉ូ នី ហួន ក្រោយផ្សារចំការគរ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឬផ្ញើសារមកទំព័រហ្វេសប៊ុក ហ្សូរ៉ាស់ https://www.facebook.com/ZorusKH/

    សូមបញ្ជាក់ម្តងទៀតថាកម្មវីធីថ្ងៃអាទិត្រ ២៧ ឧសភា ២០១៨ ហ្សូរ៉ាស់ មានកម្មវិធី៖ 1. កម្មវិធីជួបជុំអ្នកគាំទ្រ វេលាម៉ោង ២រសៀលតទៅ 2. កម្មវិធីប្រគំតន្ត្រីចាប់ពីម៉ោង ៦ល្ងាចតទៅ។ កុំភ្លេចចូលរួមឲ្យបានច្រើនកុះករ។ ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ យើងមិនភ្លេច ភេសជ្ជៈប៉ូវកម្លាំង ហ្សូរ៉ាស់ ដែលជាផលិតផលល្អប្លែកលើសគេ ដែលជាផលិតផលពីប្រទេសថៃពិតៗដោយផលិតនិងទទួលស្គាល់ពីក្រសួងចំណីអាហារពិភពលោក។ ហ្សូរ៉ាស់ ចម្រាញ់ចេញពី មើមខ្ជាយខ្មៅ ទឹកឃ្មុំ និងវីតាមីនជាច្រើនមុខ អាចបន្ថែមថាមពលយ៉ាងឆាប់រហ័ស បង្កើនសមត្ថភាពខូរក្បាល បំបាត់ងងុយគេង នឹងបន្សាបជាតិស្រវិង។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay