ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុន BlackBerry បានចេញ Teaser ម៉ូដែល KEY2 ដែលមានកាមេរ៉ាពីរក្នុងកម្មវិធី NYC

    BY Khmernote Media May 25, 2018
    ក្រុមហ៊ុន BlackBerry បានចេញ Teaser ម៉ូដែល KEY2 ដែលមានកាមេរ៉ាពីរក្នុងកម្មវិធី NYC

    អ្នកស្នងតំណែងរបស់ BlackBerry KEYOne គឺនៅមិនយូរទេក្នុងការចេញរូបរាងជាផ្លូវការហើយក្រុមហ៊ុនបានបញ្ចេញវីដេអូខ្លីដែលបង្ហាញពីរូបរាងខ្លះៗនៃ BlackBerry KEY2។ Teaser នេះចាប់ផ្តើមជាមួយនឹងស្លាកសញ្ញារបស់ BlackBerry និងផ្នែកខាងក្រោយនៃទូរស័ព្ទ។ វាបង្ហាញថាគំរូនេះនឹងត្រូវបានតុបតែងនៅផ្នែកខាងក្រោយនៃទូរស័ព្ទខណៈដែលយើងឃើញគំរូដូចគ្នានៅផ្នែកកាមេរ៉ាដែលមានចំនួនពីរនិងមានភ្លើង Dual-LED នៅជិតគ្នាផងដែរ។

    បន្ទាប់មកយើងអាចមើលឃើញការរៀបចំរូបរាងទាំងអស់នៅផ្នែកខាងស្តាំនៃទូរស័ព្ទហើយយើងរំពឹងថា BlackBerry KEY2 នឹងមានរូបរាងស្រដៀងគ្នាទៅនឹង KEYOne ដែលមានចំនុចស្ទើតែដូចគ្នា។ យើងមើលឃើញក្តារចុចដែលមានលក្ខណៈពិសេសដែលយើងមិនទាន់ដឹងច្បាស់ពីវា។ វាជាប៊ូតុងដែលមាននិមិត្តសញ្ញារបស់វាគឺមានគ្រាប់តូចៗចំនួន៩ ដែលធ្វើឲយើងគិតថាជាអ្វីមួយដែលថ្មី។ ប្រហែលជាការចុចគ្រាប់មួយនេះអាចបង្ហាញអ្នកពីកម្មវិធីរបស់ឧបករណ៍ឬពេលចុចយូរអាចដំណើរការសម្រាប់មុខងារ BlackBerry-Specific។

    ទោះយ៉ាងណាក៏ដោយយើងនឹងមានវត្តមាននៅទីក្រុងញូវយ៉កក្នុងកម្មវិធីគឺ “Icon Iconic Reborn របស់ក្រុមហ៊ុន BlackBerry” ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែមិថុនាក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ GSM

    Share This Post:
    MPO4D jitutoto mpo4d Mpoplay