សិល្បៈ

នាយកគ្រប់គ្រងផលិតកម្ម Galaxy បញ្ជាក់ថា វត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ មិនមែនប្រកួតប្រជែងជាមួយផលិតកម្មក្នុងស្រុកឡើយ

BY
Khmernote Media
August 21, 2020

ក្រោយពេលដែលលេចលឺព័ត៌មានកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចាកចេញពីផលិតកម្មចាស់ទៅចូលរួមជាមួយនឹងផលិតកម្មថ្មី ធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតមានព័ត៌មានខ្លះនិយាយថា លោក ព្រាប សុវត្ថិ ចាកចេញជាមួយកុងត្រាជាទឹកប្រាក់ ៣០ម៉ឺនដុល្លារឯណោះ។

ជុំវិញមូលហេតុដែលកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធនិងជានាយកគ្រប់គ្រងផលិតកម្មផ្ទាល់ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងបានបញ្ជាក់ថា វត្តមានលោក ព្រាប សុវត្ថិ ចូលមកក្នុងផលិតកម្ម Galaxy គឺមិនមានបំណងប្រកួតប្រជែងជាមួយផលិតកម្មក្នុងស្រុកឡើយ ដោយផលិតកម្មមានបំណងប្រកួតប្រជែងក្រៅប្រទេសប៉ុណ្ណោះ៕

Share This Post: