សុខភាព

អាអូនចេញសញ្ញាបែបនេះកុំទុកយូរ ព្រោះកូនអាចកើតជំងឺរលាកខួរក្បាល

BY
Khmernote Media
August 23, 2020

ជា​ទូទៅ អា​អូន​តូច​ៗ ងាយ​ឈឺ​ជំងឺ​ផ្សេងៗ​ញឹក​ញាប់​ដូច​ជា ផ្ដាសាយ គ្រុន​ក្ដៅ​អី​ធម្មតា គ្រាន់​តែលេបថ្នាំ​ក៏​អាច​ជា​ដែរ។ ប៉ុន្តែ ពេល​ខ្លះ​​កូនៗ​អាច​មាន​បញ្ហា​សុខភាព​គួរ​ឲ្យ​បារម្ភ​ដែល​ម៉ាក់​ប៉ាគួរ​យក​ចិត្ត​ទុក​ដាក់​ ​ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ខ្លាំង​ដូច​ជំងឺ​រលាក​ខួរ​ក្បាល​ជាដើម។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ធម្មតា ក្មេង​តូចៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល ភាគ​ច្រើន​ចេញ​រោគ​សញ្ញា​ស្រដៀង​ទៅ​នឹង​ជំងឺ​ស្រាល​ៗដែរ តែ​ប្រសិន​បើ​កូន​ចេញ​រោគ​សញ្ញា​ដូច​ការ​រៀប​រាប់​ខាង​ក្រោម​នេះ ម៉ាក់​ប៉ា​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ​មាន៖

រោគ​សញ្ញា​ទូទៅ៖

– ឈឺ​ក្បាល
– ក្ដៅ​ខ្លួន
– ចង់​ក្អួត

រោគ​សញ្ញា​អាសន្ន៖

– មិន​ស្រួល​ខ្លួន
– មិន​ឆ្លើយ​តប​ដូច​ធម្មតា
– ហត់ៗ អស់​កម្លាំង ខ្សោយ
– ត្អូញ​ឈឺ​ក្បាល​ញឹក​ញាប់
– ប្រកាច់។ល។

ក្នុង​ករណី​ដែល​កូន​ចេញ​សញ្ញា​អស់​នេះ ម៉ាក់​ប៉ា​ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូ​ពេទ្យ​ជំនាញ​ជា​បន្ទាន់ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និងព្យាបាល​ទាន់​ពេល ចៀស​វាង​អាការៈ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​លើស​ដើម។

លោក​វេជ្ជបណ្ឌិត បញ្ជាក់​ថា អា​អូន​តូចៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​នេះ មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ហើយ​ក្រោយ​ពី​កើត​ជំងឺ​នេះ វា​អាច​បណ្ដាល​ឲ្យ​កូនៗ​ទៅ​ជា៖

– ពិការ​អវយវៈ
– ពិការ​ប្រាជ្ញា
– មាន​ភាគ​រយ​ខ្ពស់​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ។

ម៉ាក់​ប៉ា​ត្រូវ​ដឹង​ថា កូន​ៗ​ដែល​កើត​ជំងឺ​រលាក​ខួរ​ក្បាល​នេះ ភាគ​ច្រើន​បណ្ដាល​មក​ពី​មូល​ហេតុ​ដូច​ជា ខ្វះ​អនាម័យ ឆ្លង​មេរោគ ខ្វះ​អាហារូបត្ថម្ភ និង​ចាក់​វ៉ាក់សាំង​មិន​គ្រប់​គ្រាន់​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: