ជិត ១០ ថ្ងៃកម្ពុជាគ្មានករណីឆ្លង COVID-19 ថ្មី តែជាសះស្បើយមានបន្តបន្ទាប់ សល់អ្នកឈឺចំនួន…
- August 24, 2020
យោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈពេលជិត ១០ ថ្ងៃហើយ ពោលចាប់តាំងពីថ្ងៃ ១៥ ខែ សីហា ឆ្នាំ ២០២០ រហូតដល់ថ្ងៃ ២៣ ខែ សីហា ឆ្នាំ ២០២០ នេះ កម្ពុជាគ្មានអ្នកឆ្លង COVID-19 ថ្មីនោះទេ តែអ្នកជាសះស្បើយវិញមានជាបន្តបន្ទាប់។
ក្នុងសេចក្ដីជូនដំណឹងថ្ងៃនេះបានបញ្ជាក់ថា គ្មានអ្នកឆ្លង និងជាសះស្បើយថែមទៀតឡើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងនៅទ្រឹងត្រឹម ២៧៣ នាក់ដដែល។ ដូចនេះសរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៧៣ នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៦៣ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ចំនួន ១០ នាក់ទៀតប៉ុណ្ណោះដែលជាបុរសទាំងអស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: