សុខភាព

អាមេរិកអនុញ្ញាតឲ្យប្រើប្លាស្មារបស់អ្នកជាពីកូវីដ១៩ ទៅព្យាបាលអ្នកជំងឺផ្សេងទៀត

BY
Khmernote Media
August 24, 2020

អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​អនុញ្ញាត​​ឲ្យ​ក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ប្លាស្មា​​បាន​ពី​អ្នកជាសះស្បើយ​​ពី​ជំងឺ​ COVID-19 ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ផ្សេង​ទៀត។ ការ​ប្រ​កាស​ឲ្យ​ប្រើ​ប្រាស់​នេះ​បានធ្វើ​ឡើង​កាលពី​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា។ អ្នក​ជំនាញ​ជឿ​ថា​ប្លាស្មា​នេះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ COVID-19 លឿន និង​ការពារ​អ្នក​ជំងឺ​មិន​ឲ្យ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ។

សមាគម​ចំណី​អាហារ និង​ឱសថ​អាមេរិក (FDA)​បាន​លើក​ឡើង​ថា​ប្លាស្មា​បាន​ពី​អ្នក​ជាសះស្បើយ​​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ COVID-19 និង​ថាអាចមាន​អានិភ័យ​តិច​តួច​ប៉ុណ្ណោះ​។ FDA អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ការ​បញ្ចូល​ប្លាស្មា​នេះ​ទៅ​លើ​អ្នក​ជំងឺ COVID-19 ក្រោម​លក្ខខណ្ឌ​ដែល​អ្នក​ជំងឺ​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ និង​ដើម្បី​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស។

ទោះបីជា​វិធី​ព្យាបាល​នេះ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សហរដ្ឋ​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ដោយ​ អ្នក​ជំនាញ​នៅ​តែ​ជឿ​ថា​វិធី​ព្យាបាល​នេះ​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀតដែរ​​។ វេជ្ជបណ្ឌិត Len Horovitz អ្នក​ឯកទេស​ជំងឺ​សួត​នៅ​មន្ទីរពេទ្យ Lexnox បាន​និយាយ​ថា​ការ​ព្យាបាល​ដោយ​ប្លាស្មា​នេះ​អាច​មាន​ប្រសិទ្ធភាព ប៉ុន្តែ​នៅ​តែ​ត្រូវការ​ការ​ព្យាបាល​សាកល្បង​លើ​មនុស្ស និង​មិន​អាច​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ស្រាប់​ទេ។

វេជ្ជបណ្ឌិត​ខាង​លើ​បាន​បន្ត​ថា​ប្លាស្មា​នេះ​គឺ​មាន​ប្រសិទ្ធភាព​ល្អ​នៅ​ពេល​ប្រើ​ព្យាបាល​អ្នក​ជំងឺ​ដែល​ទើប​នឹង​ឆ្លង​វីរុស (ពេល​រាងកាយ​កំពុង​ប្រឆាំង​នឹង​វីរុស) ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​ការ​ផ្គត់ផ្គង់​​ប្លាស្មា​នេះ​មាន​ចំនួន​កំណត់​ ដែល​ពិបាក​ក្នុង​ការ​រក​ឲ្យ​បាន​​​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ក្នុង​ដំណាក់កាល​ដំបូងៗ។

យោង​តាម​សារព័ត៌មាន The Washington Post បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​ជាង​ ៧ម៉ឺន​នាក់​ហើយ នៅ​សហរដ្ឋ​អាមេរិក​បាន​ទទួល​​ការ​បញ្ចូល​ប្លាស្មា​បាន​ពី​អ្នកជាសះស្បើយពី​​ជំងឺ COVID-19 ។ ​គិត​មក​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​មាន​អ្នក​ឆ្លង​សរុប​ជិត ៦​លាន​នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​ជាង​ ៣លាននាក់ និង​អ្នក​ស្លាប់​ជិត ២​សែន​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: