ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ពែក មី បង្ហាញមុខម្ចាស់ផលិតកម្ម ថោន ភ្ជាប់ជាមួយសារមួយឃ្លា ក្រោយផ្ទុះរឿងជាមួយ ខេម

    BY Khmernote Media August 25, 2020
    ពែក មី បង្ហាញមុខម្ចាស់ផលិតកម្ម ថោន ភ្ជាប់ជាមួយសារមួយឃ្លា ក្រោយផ្ទុះរឿងជាមួយ ខេម

    រឿងរ៉ាវផលិតកម្ម ថោន បានចេញលិខិតផ្លូវការមួយដើម្បីអោយលោក ខេម ដែលជាតារាចម្រៀងល្បីឈ្មោះមួយរូបចូលខ្លួនដោះស្រាយរឿងបំពានកិច្ចសន្យារបស់ខ្លួន ហើយទៅច្រៀងនៅផលិតកម្មផ្សេង ទាំងខ្លួននៅជាប់កិច្ចសន្យាក្នុងផលិតកម្ម ថោន ដល់ចុងខែធ្នូ ឆ្នាំ២០២០ ឯណោះ។ លុះយប់រំលងអាធ្រាត ស្រាប់តែលោក ខេម បង្ហោះសារយ៉ាងវែងអន្លាយ ឆ្លើយតបធ្ងន់ៗទៅម្ចាស់ផលិតកម្ម ដោយចោទថា បក្សពួកនិយម និងកេចវេសមិនអោយរូបលោកមើលកិច្ចសន្យា។

    មុននេះបន្តិច នាយ ពែក មី ដែលជាតារាកំប្លែងនិងជាតារាចម្រៀងមួយរូបដែរនៅក្នុងផលិតកម្មថោន ក៏បានបង្ហាញមុខម្ចាស់ផលិតកម្មរូបនេះ ដោយភ្ជាប់ជាមួយសារមួយឃ្លាថា៖ “គាត់ទាំង2នាក់នេះ​ហេីយ ជាម្ចាស់ផលិតកម្មថោន​ ខ្ញុំអ្នកច្រៀងនៅថោនដែល ខ្ញុំស្គាល់ពួកគាត់​ គាត់ជាមនុស្សល្អ ស្រលាញ់កូនចៅ​ គួរអោយគោរព”៕

    Share This Post: