ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ករុណា ពេជ្រ ថាខ្លួនស្ម័គ្រចិត្តធ្វើសាក្សីរស់ ក្នុងជម្លោះ រវាងម្ចាស់ផលិតកម្ម ថោន និងតារាចម្រៀង ខេម

    BY Khmernote Media August 25, 2020
    ករុណា ពេជ្រ ថាខ្លួនស្ម័គ្រចិត្តធ្វើសាក្សីរស់ ក្នុងជម្លោះ រវាងម្ចាស់ផលិតកម្ម ថោន និងតារាចម្រៀង ខេម

    ក្រោយពេលដែលតារាចម្រៀង ខេម ចាកចេញពីផលិតកម្ម ថោន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលផលិតកម្ម ថោន អះអាងថាតារាចម្រៀងសំលេងស្អករូបនេះ បានបំពានកិច្ចសន្យានិងអោយចូលខ្លួនដោះស្រាយជាបន្ទាន់នៅក្នុងរសៀលម៉ោង៣ល្ងាចនេះជាកំហិត។ ក្រោយឃើញលិខិតផ្លូវការ ធ្វើអោយតារាចម្រៀង ខេម បង្ហោះសារឆ្លើយតបវិញធ្ងន់ៗដូចគ្នា រហូតកើតជារឿងផ្អើលពេញ Facebook។ ថ្មីៗនេះដោយឃើញរឿងរ៉ាវកាន់តែធ្ងន់ លោក ករុណា ពេជ្រ ក៏បានបង្ហោះសារថាខ្លួនស្ម័គ្រចិត្តធ្វើជាសាក្សីរស់ អោយខេម និង ម្ចាស់ផលិតកម្ម ដោយឈរនៅកណ្តាលមិនលំអៀង។ លោក ករុណា ពេជ្រ បានរៀបរាប់ថា៖

    “ហ៊ឺ …. មានន័យណាស់​ … មិនគួរទៅជាអញ្ចឹងសោះ… ខេមក៏ជាមនុស្ស​ស្លូតបូត​​ដឹងខុសត្រូវ​ ហើយមេក៏ជាមនុស្ស​ល្អ​ជួយស្រោចស្រង់ខេម​តាំងពីជំហ៊ានដំបូងគ្មានអ្វីសោះ…. សង្ឃឹមថាអ្វីៗនឹងល្អចោះ..​ ប៉ុន្តែខ្ញុំមិនដែលដឹងថា​ ពេល​ខេមមានការតូចចិត្តខេមតែងតែរត់ទៅយំអោបម្តាយ​ ប៉ុន្តែខ្ញុំដឹងត្រឹមតែពេលដែលខេមមានរឿងក្លាយជាទុក្ខ​ ខេមតែងតែ​ call រត់រកមេ​ … ហើយមុន​ call ទៅមេ​ ខេមតែងតែតេមកខ្ញុំ​ ព្រោះខេមអាចដឹងថាខ្ញុំជាព្រាបនាំសារបានដល់មេ​ ប៉ុន្តែជាធម្មតាទៅហើយ​ ដែលបុគ្គលិកចាស់ថ្មីទាំងអស់តែងតែធ្វេីចឹង​…ទើបតែប៉ាខ្ញុំឈឺ​ ខ្ញុំដកខ្លួនពីផលិតកម្មទេ​ ទើបលែងមានដូចមុន​ ក៏ប៉ុន្តែមានគេយូរៗម្តង​ នៅតែតេមកអោយខ្ញុំជួយនិយាយជាមួយមេ​ បើកផ្លូវមុនរហូត​ ប៉ុន្តែសោកស្តាយខ្លួនឯង​ គឺថា មិនដែលនៅខាងមេម្តងណាទេ​ គឺនៅតែខាងបុគ្គលិក​ និង​ តារាចម្រៀងរហូត…ប៉ុន្តែនៅពេលនេះ​ ខ្ញុំនៅតែជាមនុស្សកណ្តាលម្នាក់ក្នុងរឿងនេះមិនលំអៀង​ដដែល​ ប្រសិនបេីខាងមេ​ រឺ​ ខាងខេម​ ត្រូវការខ្ញុំជាសាក្សី​រស់…​ ខ្ញុំនៅតែធ្វើជាសាក្សីរស់ដល់ទីបញ្ចប់..”

    Share This Post: