សិល្បៈ

ខាត់ សុឃីម ប្រកាសលុបឈ្មោះមិត្តចេញបញ្ជី Facebook របស់អ្នកនាង បើនៅតែសរសេរអង់គ្លេស ជាសូរសៀងខ្មែរ

BY
Khmernote Media
August 25, 2020

អ្នកនាង ខាត់ សុឃីម តារាពហុជំនាញបានប្រកាសក្តែងៗថានាងនឹងធ្វើការលុបឈ្មោះមិត្តចេញពីបញ្ជី Facebook របស់ខ្លួនចំពោះមិត្តណាដែលបានសរសេរអង់គ្លេស ជាសូរសៀងខ្មែរ ឬស៊ីងខ្មែរ ដើម្បីចូលរួមអភិរក្សអក្សរជាតិ។ តារាចម្រៀងផង កំប្លែងផង អាយ៉ៃផង រូបនេះបានរៀបរាប់ថា៖

“ខ្ញុំ​នឹងចាប់ផ្ដេីម​ Unfriend​ ឬលុបមិត្តភក្តិ​ចោល ចំពោះមិត្តណាដែលបានសរសេរ​អង់គ្លេស​ជា​ សូរសៀង​ខ្មែរ​ ឬស៉ីងខ្មែរ។ អ្វីដែល​គប្បី​សរសេរនោះ​ គឺ:
-​ សរសេរខ្មែរ​ ជា​ សូរសៀង​ខ្មែរ
-​ សរសេរអង់គ្លេស​ ជា​ សូរសៀង​អង់គ្លេស​
គោលបំណង​របស់​ខ្ញុំ​ ចង់ឱ្យ​យុវជន​សរសេរ​អក្សរ​ខ្មែរ​ ឬអក្សរ​អង់គ្លេស​ឱ្យបានត្រឹមត្រូវ​ និងកាត់បន្ថយការ​សរសេរ​ខុស​អក្ខរាវិរុទ្ធ​ផងដែរ៕(មិត្តដែលមានឈ្មោះបែកស្លុយ)សុំទោសទុកជាមុន”

Share This Post: