សិល្បៈ

រឿង ខេម មិនទាន់ចប់ទេ ! ពេលនេះប្រធានរដ្ឋបាល ផលិតកម្ម ថោន ទម្លាយរឿង ខេម ដាក់ពាក្យឈប់ខ្ទេចគ្មានសល់

BY
Khmernote Media
August 25, 2020

រឿងរ៉ាវ តារាចម្រៀងសំលេងស្អក គឺលោក ខេម មិនទាន់បានបញ្ចប់នោះឡើយ ខណៈដែលគេមិនទាន់ដឹងថាតារាចម្រៀងរូបនេះបានទៅចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ថោន កាលពីល្ងាចមិញរឺយ៉ាងណានោះទេ តែគេឃើញតារាចម្រៀងរូបនេះទៅចូលរួមពិធីទទួលស្វាគមន៍លោក ព្រាប សុវត្ថិ ចូលក្នុងផលិតកម្ម Galaxy កាលពីល្ងាចមិញនេះជាធម្មតា។ ថ្មីៗនេះស្រាប់តែប្រធានរដ្ឋបាល ផលិតកម្ម ថោន គឺលោក ហាក់ សុខហេង បានបង្ហោះសារមួយឃ្លាយ៉ាងវែងថា៖

“ខេម អើយលើសហើយ!!!! ពាក្យថាដាក់លិខិតលាឈប់ពីផលិតកម្ម វាជាសិទ្ធិរបស់ ខេម ឯងអត់ខុសអីទេ ! ហើយខ្ញុំ (ហាក់ សុខហេង ប្រធានរដ្ឋបាល) ទទួលបានលិខិតលាឈប់ ខ្ញុំអ្នកអញ្ជើញ ខេម ឯងមកជួប។ ខេម មានបានចំាទេ ថាជំនួបចុងក្រោយមួយកាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី? សំនួរទាំងបួនដែលខ្ញុំបានសួរទៅ ខេម នោះគឺ ខេម ខ្លួនឯងបានឆ្លើយយ៉ាងក្បោះក្បាយត្រទ្បប់មកវិញ។ ខ្ញុំ ក៏បានបញ្ជាក់ប្រាប់ ខេមឯងផ្ទាល់ថា គួតែនៅបន្តទៅព្រោះកុងត្រារហូតដល់ខែធ្នូ ទើប បញ្ចប់ ហើយខេមឯង ក៏បានឆ្លើយមកវិញទាមទារកុងត្រាដើម្បីមើល ខ្ញុំផ្ទាល់ក៏បានឆ្លើយប្រាប់ ខេមឯង ថាមិនអីទេចំាឲ្យមើល។ ប៉ុន្តែ ខេម ឯង ទេដែលជាអ្នកបដិសេធលើរបាយការណ៍ ធម្មតាទេជំនួបប្រជុំតែងតែមានរបាយការណ៍ បញ្ជាក់ពីខ្លឹមសារ និងអ្នកចូលរួម ដើម្បីរាយការណ៍ជូន លោកជំទាវឧញ៉ាអគ្គនាយិការ ផលិតកម្មទីក្រុងភាពយន្ត (ថោន) គឺមានខេមឯង មានខ្ញុំ និងមានក្រុមការងារពាក់ព័ន្ធបានចូលរួម។ សំរាប់ខ្ញុំផ្ទាល់ ខ្ញុំនិងក្រុមការងារ បានផិ្តតមេដៃលើជំនួបរបាយការណ៍នោះ រួមជាមួយលោក អ៊ីន រិទ្ធីចិត្រ ប្រធានប្រតិបត្តិ ផលិតកម្មទីក្រុងភាពយន្ត (ថោន) ! តែខេមខ្លួនឯងទេ! ដែលជាអ្នកបដិសេធ មិនចុះហត្ថលេខា មិនផិ្តតមេដៃលើរបាយការណ៍រួមគ្នាដែលពួកយើងបានប្រជុំ នោះ។ គឺបានន័យថា ខេមឯង បានបដិសេធលើជំនួបនោះរួចបាត់ទៅហើយ ទំាងមិនខ្វល់ពីពាក្យសម្តី របស់ខ្ញុំ ទំាងថាកុងត្រាត្រូវបញ្ចប់នៅខែធ្នូ! អញ្ចឹងបានន័យថាខេមឯងមិនខ្វល់ និងមិនបានឲ្យតម្លៃក្រុមការងារ និងរបាយការណ៍ប្រជុំរួមគ្នាផង។ ដោយក្នុងរបាយការណ៍នោះមានបញ្ជូលខ្លឹមសារ សំណើរគ្រប់យ៉ាងរបស់ ខេមឯង បានស្នើសុំ តែដោយឡែកបែជា ខេមឯង ដើរចេញ និងមិនបានទទួលស្គាល់ របាយការណ៍ប្រជុំ។ ពាក្យថាកុងត្រាគេមិនដែលធ្វើឡើងរក្សាទុកតែម្នាក់ឯងនោះទេ ហើយខ្ញុំជឿជាក់យ៉ាងច្បាស់ថា នៅពេល ខេមឯង បានចុះកុងត្រារួចមិនមានឯកសាររក្សាទុកនោះឡើយ។ ខ្ញុំគិតថាសម្រែកទាមទារមើលកុងត្រានោះគ្រាន់តែជាការសម្តែងដើម្បីភាពបិទបាំងកុំឲ្យខ្មាសមហាជនអ្នកគាំទ្រ៕”

Share This Post: