សិល្បៈ

លោក រិទ្ធិ អូមេហ្គា ទម្លាយពីមូលហេតុ ដែលធ្វើឲ្យ ខេម ដាច់ចិត្តដើរចេញពីផលិតកម្ម ថោន

BY
Khmernote Media
August 26, 2020

កាលពីពេលថ្មីៗនេះមានរឿងរ៉ាវក្តៅៗដែលកំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលដោយសារតែផលិតកម្ម Town (ថោន) ប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយហៅតារាចម្រៀង ខេម អោយចូលខ្លួនដោះស្រាយជាមួយផលិតកម្ម ព្រោះតែលោក ខេម បានបំពានកិច្ចសន្យាជាមួយផលិតកម្ម ទៅច្រៀងអោយផលិតកម្មផ្សេងទាំងខ្លួននៅជាប់កុងត្រាជាមួយផលិតកម្ម ថោន។

ជុំវិញករណីនេះ លោក រិទ្ធិ អូមេហ្គា ដែលគេស្គាល់ថាជាផលិតករដឹកនាំសម្តែងក្នុងផលិតកម្មថោន បានទម្លាយហេតុផលមួយចំនួន ដែលធ្វើឲ្យលោក ខេម ដាច់ចិត្តចាកចេញពីផលិតកម្ម ថោន។ លោក រិទ្ធិ អូមេហ្គា បានឲ្យដឹងនៅលើគណនីហ្វេសប៊ុករបស់លោកថា “ខ្ញុំអាចនិយាយបានថាជាមនុស្សម្នាក់ដែលដឹងរឿងច្រើនដែលនៅពីក្រោយហេតុផលដែលបង ខេម សំរេចចិត្តចេញពី ថោន ដូចនេះហើយសូមបងប្អូនមិនដឹងរឿងច្បាស់កុំជេ ខេម ថាគាត់រមើលគុណអី រឺថាខាងណាខុសអី នៅចាំស្តាប់ទាំងសងខាងសិន មានហេតុបានមានផល ដោយសារតែបញ្ហាមួយចំនួននៅក្នុងចិត្តដែលមិនអាចដោះស្រាយបាន ការយល់ច្រលំ នឹងមានការអន់ចិត្តគ្នាពីមួយថ្ងៃទៅមួយថ្ងៃ រវាងមេ នឹងបងខេម ទើបបងខេមសំរេចចិត្តចេញទៅ ទីណាដែលគេមិនអោយតំលៃ កុំនៅយូរពេក រឿងនេះកើតឡើងដោយសារការយល់ច្រលំទាំងសងខាង កុងត្រាបងខេមនៅសល់ 6ខែចុងក្រោយមែន តែមកពីមុនពេលគាត់ចេញនិយាយគ្នាមិនច្បាស់ បានមានរឿងបែបនេះ មុនពេលចេញក៏បងខេមបានសុំ ដាក់សំបុត្រលាឈប់ពិតប្រាកដមែន ព្រោះតាមពិតគាត់រកឈប់ជាមួយថោនយូរហើយ ក៏ច្រើនដងដែល តែដោយសារមនោសញ្ចេតនាជាមួយមេ នឹងដឹងគុណមេ បានគាត់នៅតស៊ូនៅបន្ត រងចាំដំណោះស្រាយមួយដល់ល្អ តាមពិតមេគឺជាមនុស្សល្អ គាត់តែងតែជួយកូនចៅ ស្រលាញ់កូនចៅ ផ្តល់ឱកាសអោយកូនចៅគាត់ ពេលវេលាកាលពី3-4 ឆ្នាំមុនដែលជាពេលមេនៅកាន់ផ្ទាល់ពិតជាពេលដែលមេបានផ្តល់ភាពកក់ក្តៅដល់កូនចៅទាំងអស់គ្នា នឹងយកចិត្តទុកដាក់ដល់កូនចៅគ្រប់គ្នា ខ្ញុំមានថ្ងៃនេះក៏ដោយសារមេជាអ្នកជ្រោមជ្រែង នឹងផ្តល់ឱកាសដែរ ដោយសារ Town Production បានមាន Rith Omega តែដោយសារមួយរយះធំនេះមេគាត់រវល់ជាច្រើនជាមួយការងារគាត់ បានធ្វើអោយបុគ្គលអគតិមួយចំនួនអាងមេបញ្ចេញរឹទ្ធ បញ្ចេញអំនាច បញ្ជាគេឯងទាំងខ្លួនមិនចេះ ចេះតែអែបអប នឹងធ្វើអោយប៉ះពាល់ដល់បុគ្គលិកជាច្រើនទៀតនៅក្នុងក្រុមហ៊ុនទាំងដែលមេមិនបានដឹង ដូចនេះហើយខ្ញុំសុំស្នើរដល់មហាជនទាំងអស់គ្នា បើមិនដឹងរឿងច្បាស់សូមកុំនាំគ្នាជេគេទាំងគ្មានហេតុផល សូមកុំជាន់គេដោយតែស្ករអី ព្រោះខ្ញុំក៏ជាជនរងគ្រោះនឹងការដែលគេជាន់តែស្ករទាំងមិនដឹងរឿងច្បាស់នេះដែរ”

Share This Post: