ធី សុវណ្ណថា ៖ “តាមការពិនិត្យរបស់ខ្ញុំ លោកខេម អាចប្រឈមុខផ្លូវច្បាប់ ករណី រំលោភកិច្ចសន្យា និងបទបរិហាកេរ្តិ៍ជាសាធារណៈ”
- August 26, 2020
កាលពីម្សិលមិញនេះជាថ្ងៃដែលផលិតកម្មថោន បានដាក់កំហិតអោយតារាចម្រៀង ខេម ចូលខ្លួនដោះស្រាយជុំវិញការបំពានកិច្ចសន្យារបស់ខ្លួន ទៅច្រៀងអោយផលិតកម្មផ្សេងទាំងដែលតារាចម្រៀងរូបនេះ នៅជាប់កិច្ចសន្យាជាមួយផលិតកម្មថោន រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។ ករណីនេះដែរហាក់កាន់តែឡើងកំដៅក្រោយពេលដែល តារាចម្រៀង ខេម បង្ហោះសារនៅលើបណ្តាញសង្គម ដោយធ្វើការឆ្លើយតបធ្ងន់ៗទៅកាន់ផលិតកម្ម ថោន។

ទោះជាយ៉ាងណាក្តីករណីជម្លោះដ៏កក្រើកនេះអ្នកនាង ធី សុវណ្ណថា ដែលជាអ្នកនយោបាយវ័យក្មេង បានរៀបរាប់ថា៖ “ពិបាកសម្របសម្រួលណាស់ ករណី ជម្លោះផលិតកម្មថោន និងលោកខេម ភាគីទាំង២ មានជំហររឹង និងនិយាយយកត្រូវរាងៗខ្លួន តាមការពិនិត្យរបស់ខ្ញុំ លោកខេម អាចប្រឈមុខផ្លូវច្បាប់ ករណី រំលោភកិច្ចសន្យា និងបទបរិហាកេរ្តិ៍ជាសាធារណៈ សូមភាគីទាំង២ ចូលតុចរចា រកវិធីឈ្នះៗ បញ្ចប់រឿង…”៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






