បច្ចេកវិទ្យា

លេចធ្លាយរូបរាងទូរស័ព្ទថ្មីរបស់ Vivo មានអេក្រង់ពេញខាងមុខ មិនមានក្បាលឆក ហើយកាមេរ៉ាបង្កប់ក្នុងតួម៉ាស៊ីនតែម្តង

BY
Khmernote Media
May 28, 2018

កាលពីពេលថ្មីៗនេះ លេចធ្លាយរូបភាពរបស់ស្មាតហ្វូន Vivo NEX ស៊េរីថ្មី ដែលមានផ្ទៃអេក្រង់លាតពេញខាងមុខតែម្តង ដោយមិនមានក្បាលឆកដូចស្មាតហ្វូនដ៏ទៃឡើយ ហើយតាមរយៈរូបភាពលេចធ្លាយនោះ គេសង្កេតឃើញរន្ធដោតកាសប្រភេទ 3.5mm នៅខាងលើវិញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្មាតហ្វូនថ្មីនេះទំនងបង្កប់នៅក្នុងតួម៉ាស៊ីន ដែលវានឹងលៀនចេញមកក្រៅនៅពេលយើងប្រើប្រាស់វា ហើយការរចនាបែបនេះ ដើម្បីកុំឲ្យមានក្បាលឆកដូចស្មាតហ្វូនដ៏ទៃ។

Vivo NEX ត្រូវគេជឿជាក់ថា នឹងបំពាក់បន្ទះឈីប Snapdragon 845 និងមាន RAM ទំហំ 8GB ហើយស្មាតហ្វូននេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា នៅប្រទេសចិន៕

” alt=”” />

អត្ថបទ៖ ឌី
ប្រភព៖ gsmarena

Share This Post: