បច្ចេកវិទ្យា

OPPO Reno4 រំលេចជាមួយមុខងារ AI Color Portrait ដំបូងគេបង្អស់សម្រាប់ស្មាតហ្វូន OPPO! ពិតជាទំនើប ប្លែក និងបង្ហាញពីភាពលេចធ្លោគ្រប់ពេល!

BY
srey nuch
August 27, 2020

OPPO Reno4 រំលេចជាមួយមុខងារ AI Color Portrait ដំបូងគេបង្អស់សម្រាប់ស្មាតហ្វូន OPPO! ពិតជាទំនើប ប្លែក និងបង្ហាញពីភាពលេចធ្លោគ្រប់ពេល! បើនិយាយពីការថតរូបតាមទូរស័ព្ទ អាចនិយាយបានថា អ្នកណាៗក៏ចេះថតបានដែរ ប៉ុន្តែអាចនឹងមិនទាន់មានគុណភាព ឬទទួលយកបាននោះទេ។ ដូច្នេះ ប្រសិនចង់បានរូបមួយប្រកបដោយគុណភាព រូបថតទាក់ទាញ និងមានលក្ខណៈលេចធ្លោដូចអ្នកថតរូបជំនាញ ត្រូវតែចេះកំណត់នូវគន្លឹះ 3 យ៉ាងធំៗនេះជាមុនសិន។

គន្លឹះទី1 “ទិសដៅនៃពន្លឺ” មុននឹងថតរូប ដំបូងគេបង្អស់ត្រូវមើលពន្លឺជាមុនសិន ព្រោះជាធម្មតាមិនអាចថតរូបបញ្ច្រាសពន្លឺថ្ងៃនោះទេ។ សម្រាប់គន្លឹះទី2 វិញគឺ “ការប្រើ Grids” នៅពេលដែលយើងបានមុខងារ Grids ឬម្យ៉ាងទៀតហៅថា Rules of Thirds ហើយត្រូវដាក់មនុស្សនៅចំកណ្តាល ដើម្បីកុំឲ្យផ្អៀង មិនត្រង់ ឬមិនស្មើ។ រីឯគន្លឹះទី3 គឺ “ការ Focus” នៅពេលដែលយើងបើកមុខងារ Grids ហើយត្រូវតែចុចលើមុខមនុស្ស ឬទីតាំងណាមួយ ដើម្បីឲ្យកាន់តែច្បាស់ថែមមួយកម្រិតទៀត។

តោះៗ កុំឲ្យខាតពេលយូរ ទាំងនេះជាបណ្តុំរូបភាពរបស់តារាល្បីៗដែលមានដូចជា លោក Step កញ្ញា រ៉េត ស៊ូហ្សាណា លោក ជា វណ្ណារិទ្ធ លោក ឆឹម សក្កដា កញ្ញា សាឡាត់ ស្រីឡាង H E N G និង Raven ដោយប្រើស្មាតហ្វូន OPPO Reno4 ជាមួយនឹងមុខងារ AI Camera។ ចង់ដឹងអត់ថា តើគុណភាពរូបថត ហើយពួកគេបានប្រើមុខងារអ្វីខ្លះដើម្បីថត? តោះ មកទស្សនារូបភាពដ៏ស្រស់ស្អាត និងលេចធ្លោទាំងអស់គ្នាខាងក្រោមនេះ ៖

 

Share This Post: