សិល្បៈ

នាយក្រាន់ កោសក់លើឆាកទូរទស្សន៍ ដើម្បីរម្លឹកខួបកំណើតរបស់ អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត

BY
Khmernote Media
August 29, 2020

មានការភ្ញាក់ផ្អើលមួយដែលធ្វើអោយមានការចែករំលែកតៗគ្នា ក្រោយពេលដែលលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ប្រធានគ្រប់គ្រងការផលិតកម្មវិធីកម្សាន្ត CBS បានបង្ហាញពីសកម្មភាពកោសក់របស់នាយ ក្រាន់ តារាកំប្លែងល្បីឈ្មោះដែលជាប្អូនប្រុសបង្កើតរបស់នាយ ពែកមី និងនាយគ្រឿន ដើម្បីរម្លឹកខួបកំណើតរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត។

លោកតា វ៉ិចទ័រ បានរៀបរាប់នៅលើទំព័រ Facebook របស់លោកតា៖ “ក្នុងនាមបងជាប្រធានគ្រប់គ្រងការផលិតកម្មវិធីកម្សាន្ត CBS បងសូមថ្លែងអំណរគុណប្អូនក្រាន់ ដែលបានកោសក់លើឆាករាត្រីកម្សាន្ត ដើម្បីរម្លឹកគម្រប់ខួបកំណើតលោកតាស៊ិន ស៊ីសាមុតអធិរាជសំលេងមាសកាលពីរាត្រីថ្ងៃសៅរ៍ទី២៩/៨/ឆ្នាំ២០២០ដែលរៀបចំឡើងដោយCTN ។” គួរបញ្ជាក់ផងដែរថាអធិរាជសំលេងមាស ស៊ិន ស៊ីសាមុត បានកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ហើយទទួលមរណៈភាពក្នុងអំឡុងខែឧសភា ឆ្នាំ១៩៧៦ នាសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម៕

Share This Post: