សិល្បៈ

ទើបទិញ Rolls-Royce បានជាងមួយខែ G-Devith ទិញ Lexus LM ម៉ូដែលថ្មីតំលៃជាង10ម៉ឺនដុល្លារមួយគ្រឿងទៀត ក្នុងថ្ងៃខួបកំណើតស្នេហ៍4ឆ្នាំជាមួយ ទេព បូព្រឹក្ស

BY
Khmernote Media
August 31, 2020

តារាចម្រៀងវ័យក្មេងល្បីឈ្មោះម្ចាស់បទ រាំញីកែងជើង គឺលោក ងួន ចាន់ដេវីត ហៅ G-Devith ទើបតែធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយជូនគូស្នេហ៍របស់ខ្លួនគឺកញ្ញា ទេព បូព្រឹក្ស ដោយលោកបានទិញរថយន្តប្រណិតម៉ាក Rolls-Royce Ghost តំលៃរាប់សែនដុល្លារ កាលពីមួយខែមុន ស្រាប់តែពេលនេះលោកបានទិញរបស់ Lexus ត្រកូល LM ម៉ូដែលថ្មីតំលៃជាង 10ម៉ឺនដុល្លារមួយគ្រឿងទៀត ក្នុងថ្ងៃខួបស្នេហ៍គ្រប់4ឆ្នាំជាមួយតារាចម្រៀងស្រី ទេព បូព្រឹក្ស។ លោក G-Devith និងកញ្ញា ទេព បូព្រឹក្ស បានបង្ហាញរូបរាងរថយន្តថ្មី2គ្រឿងរបស់ពួកគេ ជាមួយនឹងសារមួយឃ្លាថា៖

“ស្រីខ្មៅមិនមែនស្លូតទេ តែស្រី ស ក៏មិនណយដែរ , រស់នៅដោយជីវិតខ្លួនឯងតើនឹងត្រូវទៅខ្មាស់ហ្នឹងមាត់អ្នកណា? សំខាន់មិនបំពានអ្នកដ៍ទៃ សេចក្តីសុខ កើតឡើងដោយឯកឯង ចាស់ៗប្រាប់ហើយខ្ញុំក៏ស្តាប់បង្គាប់ គាត់ថា ៖ ” ស៊ូចង្អៀតផ្ទះកុំអោយចង្អៀតចិត្ត ”ឥឡូវផ្ទះរាល់ថ្ងៃហ្នឹងចង្អៀតហើយគិតមិច? មានចាំអាអត់ចង្អៀតហើយសិនទើបបានធូរស្រាលបន្តិច ហាសហាស living a good life ,happy 4th aniversary Tep Boprek”៕

Share This Post: