បច្ចេកវិទ្យា

OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក ! ពិតជាស័ក្កសមខ្លាំងមែនទែនសម្រាប់មិត្តយុវវ័យសម័យថ្មី

BY
Khmernote Media
September 1, 2020

តើពណ៌ Nebula ជាអ្វី? Nebula ជារបស់ម្យ៉ាងនៅលើអវកាសប្រៀបដូចជាពពក ដែលបង្កើតដោយសារធាតុ អេលីយ៉ូម ធូលី និងឧស្ម័នផ្សេងៗ។ ហើយ Nebula គឺវាមានទំហំ និងរូបរាងខុសប្លែកៗពីគ្នា និងមានច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ រីឯពណ៌ស្វាយ គឺជាពណ៌ដែលតំណាងឲ្យភាពមានអំណាច និងមហិច្ឆតា។

ដោយឡែកសម្រាប់ពណ៌ Nebula Purple គឺពណ៍រចនាឡើងបន្ស៊ីគ្នារវាងពណ៌ស្វាយ និងទឹកប្រាក់ប្រដេញគ្នា ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ជឿជាក់ ស៊ីវីល័យ និងទាន់សម័យ ប៉ុន្តែសម្រាប់ពណ៌នេះគឺកម្រនឹងមាន និងកម្របានឃើញណាស់ ។

ជាក់ស្តែង បន្ទាប់ពីមានការប្រកាសលក់ OPPO Reno4 ដែលមានជម្រើស ២ពណ៌សម្រាប់ជ្រើសរើសគឺ Space Black និង Galactic Blue លក់ដាច់ខ្លាំង ស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូនតែម្តង ហើយក៏ជាភាពជោគជ័យទើបក្រុមហ៊ុន OPPO សម្រេចចិត្តនាំយកស្មាតហ្វូន OPPO Reno4 ពណ៌ Nebula Purple ដ៏ថ្មីស្រឡាង ដើម្បីផ្គាប់ចិត្ត និងបំពេញចិត្តអតិថិជនផងដែរ។ ជាពិសេសគឺពណ៌នេះពេញនិយមខ្លាំងសម្រាប់មិត្តៗយុវវ័យ ចាប់កាន់ក្នុងដៃយ៉ាងទាន់សម័យ ពិសេសសម្រាប់ពណ៌ថ្មីនេះគឺធានាថាត្រូវចិត្តមិត្តស្រីៗហ្មង៎ ដែលជាពណ៌កម្រ និងអាចទិញជាកាដូពិសេសសម្រាប់គូស្នេហ៍ ឬដៃគូ។ ប៉ុន្តែសូមបញ្ជាក់ថា សម្រាប់ពណ៌ថ្មីនេះចំនួនមានកំណត់ (Limited Edition)។ ដូច្នេះអតិថិជនមកមុនគឺនឹងក្លាយជាម្ចាស់ពណ៌ថ្មីនេះ បើមកក្រោយគឺធានាថាប្រាកដជាអត់ហើយ។
ពណ៌អាចនិយាយបានថាជារូបរាងនៃការតុបតែង ឬឌីហ្សាញពីខាងក្រៅ។ ចុះសម្រាប់សមត្ថភាព និងមុខងារខាងក្នុងរបស់ស្មាតហ្វូន OPPO Reno4 វិញមានអ្វីខ្លះ?

1. មុខងារ AI Color Portrait ដែលធ្វើឲ្យមនុស្ស ឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ រួមជាមួយនឹង Monochrome Video។
2. មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោ និងទាក់ទាញ។
3. Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ។
4. បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិការ មុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់។
5. បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី 3.0 ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បានគ្រប់ស្ថានភាព គ្រប់ពេល ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។
6. បច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ 20នាទី និងសាកថ្ម 5នាទី មើលវីដេអូបាន 2ម៉ោង។
7. ថាមពលថ្មធំរហូតដល់ 4015mAh អាចលេងហ្គេម លេង Facebook មើល Youtube ស្តាប់ចម្រៀងផ្សេងៗបានច្រើនម៉ោងដោយមិនបាច់បារម្ភរលត់ថ្ម ឬអស់ថ្ម។
8. បន្ទះឈីបខ្លាំង Qualcomm Snapdragon 720G បន្ថែមល្បឿនលឿនរលូន ត្រូវចិត្តអ្នកលេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB។

មិនតែប៉ុណ្ណោះ ឱកាសល្អសម្រាប់អ្នកដែលមានស្មាតហ្វូន OPPO Reno4 ក្នុងដៃពេលនេះគឺអាចចូលរួមប្រកួតអាចចូលរួមបង្ហោះប្រកួតរូបគ្នា ដោយគ្រាន់តែថតរូបឲ្យស្អាត ប្លែក ដើម្បីមានឱកាសឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ដែលកម្មវិធីប្រកួតនេះចាប់ពីថ្ងៃទី24 ខែសីហា រហូតដល់ថ្ងៃទី04 ខែកក្កដា ឆ្នាំ2020 ដោយគ្រាន់តែសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់មក Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO។ នៅរង់ចាំអ្វីទៀត? ចូលរួមលេងហ្គេម ដើម្បីមានឱកាសឈ្នះរង្វាន់ពីក្រុមហ៊ុន OPPO ជាច្រើនដែលកំពុងរង់ចាំលោកអ្នក។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែសីហា បានរំលងទៅថ្មីៗនេះគឺជាថ្ងៃទទួលទូរស័ព្ទ OPPO Reno4 លើកដំបូងក្នុងហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) នៅឯផ្សារទំនើបអូរឡាំព្យាជាន់ទី1 ថែមទាំងមានការចូលរួមពីពិធីករ ជា វណ្ណារិទ្ធិ និងតារាតំណាងឲ្យក្រុមហ៊ុន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាគឺអ្នកនាង ពេជ្រ សោភា។

បន្ទាប់ពីក្រុមហ៊ុន OPPO បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន OPPO Reno4 ដែលតម្លៃត្រឹមតែ $369 ធ្វើឲ្យមហាជន និងអ្នកគាំទ្រនាំគ្នាសម្រុកទៅសួរព័ត៌មានផ្សេងៗពីស្មាតហ្វូនជំនាន់ទី៤ គឺ Reno4 យ៉ាងភ្លូក់ទឹក ភ្លូក់ដីពេញៗហាងជារៀងរាល់ថ្ងៃតែម្តង។ រឹតតែពិសេសក្រុមហ៊ុននឹងផ្តល់ជូននូវកាដូពិសេសៗជាច្រើន ដែលមានតម្លៃប្រមាណ $149 រួមមាន៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 24សប្តាហ៍។

តោះ ! ស្រូតជាវស្មាតហ្វូន OPPO Reno4 ដ៏មានគុណភាពល្អ បច្ចេកវិទ្យាកាន់តែទំនើប រូបរាងលេចធ្លោ កាដូក៏សន្ធឹកសន្ធាប់ទៀត តោះៗចាំកាលទៀត? ពិសេសពណ៍ Nebula Purple ដែលជាពណ៌បន្ស៊ីគ្នារវាងពណ៌ស្វាយ និង ពណ៌ទឹកប្រាក់ដ៏កម្រ! ចំនួនមានកំណត់

Share This Post: