ក្រសួងចេញតម្លៃធ្វើតេស្តរកកូវីដ១៩ទាំង ២ ដង លើជនបរទេសចូលមកកម្ពុជា
- September 1, 2020
ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីយន្តការទូទាត់ថ្លៃធ្វើតេស្តរកមេរោគ COVID-19 និងការបង្វែរថវិកាតម្កល់ជូនអ្នកដំណើរបរទេសវិញ បន្ទាប់ពីការអនុវត្តវិធានការសុខាភិបាលរួច។ ចង់ដឹងលម្អិត មើលអត្ថបទខាងក្រោម៖
– អ្នកដំណើរបរទេសទាំងអស់ត្រូវធ្វើតេស្តរកមេរោគ COVID-19 លើកទី១ពេលចូលមកដល់ប្រទេសកម្ពុជាតម្លៃ ១០០ ដុល្លារ និងធ្វើតេស្តលើកទី២ នាថ្ងៃទី ១៣ តម្លៃ ១០០ ដុល្លារ នៅតាមមូលដ្ឋានសុខភាពដែលនៅជិត ហើយថ្លៃធ្វើតេស្ដនឹងកាត់ចេញពីថវិកាតម្កល់ទុកនៅធនាគារដៃគូសហការរបស់ក្រសួង។
– ក្រសួងនឹងបង្វែរថវិកាតម្កល់នៅសល់ពីការចំណាយក្នុងពេលអនុវត្តវិធានការសុខាភិបាលជូនសាមីខ្លួនវិញក្នុងរយៈពេល ៣ ថ្ងៃ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តលើកទី២ បញ្ជាក់ថាវិជ្ជមាន។
– ចំពោះអ្នកដំណើរបរទេសដែលចូលមកប្រទេសកម្ពុជាដោយទទួលបានការធានា ត្រូវបង់ថ្លៃធ្វើតេស្តលើកទី២ មានតម្លៃ ១០០ ដុល្លារបន្ថែមលើថ្លៃកក់បន្ទប់សណ្ឋាគារ ដែលសាមីខ្លួនបានជ្រើរើស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: