ដឹងតិចនិកទាំងនេះ ដើម្បីចៀសផុតបញ្ហាក្រួសក្នុងតម្រងនោម
- September 3, 2020
គ្នាយើងច្បាស់ជាស្គាល់ហើយ អ្វីជាជំងឺក្រួសក្នុងតម្រងនោម បើទោះមិនធ្លាប់កើតក៏ធ្លាប់ឮដែរ។ ក្រួសក្នុងតម្រងនោម ឧស្សាហ៍កើតមានណាស់ ហើយករណីខ្លះគ្រោះថ្នាក់ខ្លាំងទៀតផង។ បើមិនចង់ជួយបញ្ហាសុខភាពមួយនេះ គ្នាយើងគួរចេះការពារខ្លួនពីពេលនេះទៅ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកខ្លះៗ អាចកាត់បន្ថយហានិភ័យបាន។
១- ផឹកទឹកឲ្យបានច្រើន
ការផឹកទឹកបានច្រើន គឺដើម្បីជួយរំលាយសារធាតុមួយចំនួនក្នុងទឹកនោម ដែលអាចនាំឲ្យកើតជាក្រួសបាន ជាទូទៅពេទ្យណែនាំឲ្យផឹកទឹកយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ ឬប្រមាណ ៨កែវទឹកធម្មតា។ ការផឹកទឹកកម្រិតនេះ ក៏រាប់បញ្ចូលទាំងភេសជ្ជៈផ្សេងៗយើងបានផឹកប្រចាំថ្ងៃ ចូលជាទឹកក្រូចឆ្មារ ឬទឹកក្រូចស្រស់ ព្រោះទឹកក្រូចធម្មជាតិប្រភេទនេះ មិនត្រឹមត្រូវផ្អែមឆ្ងាញ់ទេ ថែមទាំងមានសមត្ថភាពបង្អាក់ការកកើតជាក្រួសរបស់សាធាតុមួយចំនួនបាន។
២- ផឹកកាល់ស្យូមឲ្យគ្រប់គ្រាន់តាមតម្រូវការរាងកាយ
នៅពេលរាងកាយទទួលបានជាតិកាល់ស្យូមតិចតួច វាអាចបង្កឲ្យកម្រិតអាស៊ីដ Oxalate (អាស៊ីដអំបិល) មានការកើនឡើង និងបង្កឲ្យមានក្រួសនៅតម្រងនោម។ ដើម្បីការពារករណីនេះ ត្រូវប្រាកដថា គ្នាយើងទទួលបានជាតិកាល់ស្យូមគ្រប់គ្រាន់ទៅតាមតម្រូវការរាងកាយរបស់យើង។ ជារឿងល្អមួយ ដែលយើងអាចស្រូបជាតិកាល់ស្យូមពីម្ហូបអាហារយើងញ៉ាំបាន។ មនុស្សប្រុសវ័យ៥០ឆ្នាំឡើងគួរទទួលបានជាតិកាល់ស្យូម១ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។
៣- កាត់បន្ថយជាតិសូដ្យូម
ដូចបានលើកឡើងក្នុងអត្ថបទជាច្រើន ញ៉ាំជាតិសូដ្យូម (អំបិល) ច្រើនពេកមិនល្អចំពោះសុខភាពទេ ពិសេសវាអាចបង្កជាក្រួសក្នុងតម្រងនោមបាន។ ការញ៉ាំជាតិសូដ្យូមក្នុងកម្រិតទាប ជាការណែនាំល្អបំផុតសម្រាប់រក្សាសុខភាពតម្រងនោម។ ជាធម្មតា ការណែនាំសម្រាប់គ្នាយើងមានសុខភាពល្អ គួរញ៉ាំសូដ្យូម ត្រឹមកម្រិតខ្ពស់បំផុត ២៣០០ មិល្លីក្រាម/ថ្ងៃ ប៉ុន្តែបើធ្លាប់មានប្រវិត្តក្រួសតម្រងនោមដោយសារជាតិសូដ្យូម ត្រូវញ៉ាំត្រឹមកម្រិតខ្ពស់បំផុត ១៥០០ មិល្លីក្រាម/ថ្ងៃ ធ្វើបែបនេះ វាល្អទាំងសម្ពាធឈាម និងសុខភាពបេះដូង។
៤- កម្រិតជាតិប្រូតេអ៊ីនពីសាច់សត្វ
ការញ៉ាំជាតិប្រូតេអ៊ីនពីសាច់សត្វច្រើន ដូចជាសាច់ក្រហម សាច់បក្សី ស៊ុត និងអាហារសមុទ្រជាដើម សុទ្ធតែអាចជំរុញកម្រិតអាស៊ីដអ៊ុយរិកកើនឡើងខ្លាំង និងអាចនាំឲ្យក្លាយជាក្រួសក្នុងតម្រងនោម។ របបអាហារមានប្រូតេអ៊ីនខ្ពស់ ក៏អាចកាត់បន្ថយអាស៊ីដស៊ីទ្រិច (Citrate) ដែលជាសារធាតុគីមីក្នុងទឹកនោម មានសមត្ថភាពទប់ស្កាត់ការកកើតជាក្រួសបាន។
បើគ្នាយើងមានស្ថិតក្នុងក្រុមងាយកើតក្រួសក្នុងតម្រងនោម គួរកម្រិតការញ៉ាំសាច់បន្តិចទៅ មិនត្រឹមកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោមមួយមុខទេ បេះដូងក៏សុខភាពល្អដែរ។
៥- ចៀសវាងអាហារណាងាយកកជាក្រួស
ឆៃថាវ សូកូឡា ស្ពៃពួយឡេង តែ ក៏ដូចជាគ្រាប់ Nuts សុទ្ធតែសម្បូរទៅដោយអាស៊ីដអំបិល Oxalate និងជាតិ Colas ដែលមានក្នុង Phosphate ខណៈសារធាតុទាំង ២នេះ អាចរួមគ្នាបង្កើតទៅជាក្រួសក្នុងតម្រងនោមបាន។ បើគ្នាយើងមានបញ្ហាឈឺចាប់ដោយសារក្រួស ពេទ្យច្បាស់ជាណែនាំឲ្យលះបង់អាហារទាំងនេះ ឬញ៉ាំវាក្នុងកម្រិតតិចតួចបានហើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: