បច្ចេកវិទ្យា

OPPO Reno4 សមត្ថភាពខ្លាំង ប្រៀបបានដូចកាមេរ៉ាធំៗអាចថតរូប ថតវីដេអូ ពិសេសគឺថតវីដេអូ Slow-Motion រហូតដល់ 960fps ក្នុង 1វិនាទីឯណ្ណោះ! តោះ អ្នកចូលចិត្តថតវីដេអូ ឬ Vlog នៅចាំអ្វីទៀត….

BY
srey nuch
September 3, 2020

សម័យទំនើប គ្រាន់តែមាន OPPO Reno4 អាចថតវីដេអូបែប Slow Motion ថែមទាំងងាយស្រួលកាត់តទៀតជាមួយនឹង 960fps ក្នុង 1វិនាទីឯណ្ណោះ បច្ចុប្បន្ននេះ មនុស្សជាច្រើនតែងតែនិយមថតវីដេអូពីសកម្មភាពប្រចាំថ្ងៃ វីដេអូបែបដើរលេងកម្សាន្ត វីដេអូចំណេះដឹង ឬ Video Vlog ផ្សេងៗដើម្បីបង្ហោះចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក, Youtube ជាដើម។

បើក្រឡេកទៅមើលប៉ុន្មានឆ្នាំមុនសង្កេតឃើញថា សម្រាប់អ្នកចូលចិត្តថតវីដេអូ ឬថត Vlog តែងតែប្រើកាមេរ៉ាធំៗ ឬប្រើ GoPro ក្នុងការថតដើម្បីទទួលបាននូវគុណភាពល្អ វីដេអូច្បាស់ សម្លេងល្អ និងជាភាពងាយស្រួលក្នុងការកាត់តផងដែរ។ ពេលនេះលែងជាការព្រួយបារម្ភ និងហត់ក្នុងការស្ពាយកាមេរ៉ាធំៗ ធ្ងន់ៗ និងមិនចាំបាច់ចំណាយពេលបិទបើកកាមេរ៉ាចុះឡើងទៀតឡើយ ព្រោះសម័យជឿនលឿនទាន់សម័យ បច្ចេកវិទ្យាទំនើប គឺមានតែស្មាតហ្វូន OPPO Reno4 មួយក្នុងដៃគឺប្រហាក់ប្រហែលនឹងកាមេរ៉ាថ្លៃៗ ចំណែកឯគុណភាពវីដេអូមានកម្រិតច្បាស់ៗពេញភ្នែកជាក់ជាមិនខាន។ មិនតែប៉ុណ្ណោះ OPPO Reno4 គឺមានមុខងារ AI Slow-Motion ដែលអាចចាប់ប្លង់សកម្មភាពបានរហូតដល់ 960fps ក្នុងមួយវិនាទី។ ពិតជាងាយស្រួល និងពិសេសខ្លាំងមែនទែន សម្រាប់អ្នកចូលចិត្តថតវីដេអូ ថែមទាំងងាយស្រួលដល់ការកាត់តវីដេអូថែមទៀតផង។

តោះមកទស្សនាវីដេអូប្លែកៗ និងទាក់ទាញ ដែលជាការថតចេញស្មាតហ្វូន OPPO Reno4 ដោយប្រើមុខងារ AI Slow-Motion ពីតារាល្បីៗដូចជា លោក STEP លោក ជា វណ្ណារិទ្ធិ លោក Raven Blaze និងតារាល្បីៗជាច្រើនរូបទៀត។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូ Slow-Motion ដែលអាចចាប់យកសកម្មភាពយឺតរហូតដល់ទៅ 960fps ក្នុង 1វិនាទី។

នេះក៏ព្រោះតែពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែទំនើប ហើយបើនិយាយពីស្មាតហ្វូន ឯកទេសខាងថតរូបគឺប្រាកដជានឹកឃើញដល់ OPPO មុនគេបង្អស់តែម្តង ហើយក៏បានជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាតលើស្មាតហ្វូនគ្រប់ស៊េរីរបស់ខ្លួនតែម្តង ពិសេសគឺ Reno ស៊េរី។ ទាំងនេះទើបធ្វើឲ្យក្រុមហ៊ុន OPPO បានរិះរក និងវិវត្តខ្លួនយ៉ាងលឿនបំផុត ដើម្បីបំពេញតម្រូវការអតិថិជន និងហ្វេនៗដែលគាំទ្រ OPPO ជាច្រើនឆ្នាំរហូតទល់នឹងពេលនេះ។ ហើយខាងក្រោមនេះគឺជាមុខងារពិសេសៗ ដែលបានបំពាក់មកជាមួយនឹងស្មាតហ្វូនជំនាន់ទី៤ គឺ OPPO Reno4 ៖

+ មុខងារទី1 ៖ AI Color Portrait ដែលបានបំពាក់មកទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ។ ហើយវាសមត្ថភាពក្នុងការរក្សាពណ៌មនុស្សនៅខាងមុខឲ្យលេចធ្លោគ្រប់ពេល ថែមទាំងជម្រុះផ្ទៃខាងក្រោយឲ្យទៅជាសខ្មៅ។

+ មុខងារទី2 ៖ Night Flare Portrait ជាមុខងារដែលអាចថតច្បាស់ក្នុងពេលរាត្រីឲ្យច្បាស់ និងមិនធ្វើឲ្យរូបងងឹត ហើយវាក៏បានរួមបញ្ចូលមុខងារ ២បន្ថែមទៀតដូចជា មុខងារ Ultra Night Mode និង Portrait Mode ទៀត។

+ មុខងារទី3 ៖ 960fps AI Slow-motion មុខងារមួយនេះពិតជាពេញនិយមមែនទែនសម្រាប់អ្នកចូលចិត្តថតវីដេអូខ្លី វីដេអូ Vlog ដែលមុខងារនេះអាចថតបានគ្រប់ប្លង់ គ្រប់សកម្មភាពយឺតៗបំផុតរហូតដល់ 960fps ក្នុង 1វិនាទី។
ពិសេសដូចជា ការថតវិដេអូជិះកង់ ជិះស្គី ឡើងភ្នំ លោតចូលទឹក រត់លេង រត់ហាត់ប្រាណជាដើម ដើម្បីបង្ហាញពីសកម្មភាពយឺតៗបំផុតនៅក្នុងវីដេអូ។

គួរបញ្ជាក់ផងដែរសម្រាប់ OPPO Reno4 គឺបានបំពាក់មកជាមួយនឹងកាមេរ៉ាខាងមុខស៊ែលហ្វី ទំហំ 32MP និងកាមេរ៉ាក្រោយ 4គ្រាប់ទំហំ (48MP+8MP+2MP+2MP)។ មិនតែប៉ុណ្ណោះ ក្រៅពីមុខងារសំខាន់ៗទាំង ៣ខាងលើនេះ ក៏នៅមានមុខងារពិសេសៗជាច្រើនទៀតរួមមាន៖ Ultra Steady Video 3.0, Ultra Night Mode, Ultra Dark Mode, Ultra Clear 108MP, Bokeh មុខងារថតរូប Macro និងថតបានមុំទូលាយ Wide Angel។ អាចនិយាយបានថា មុខងារទាំងនេះគឺប្រៀបបានដូចជា កាមេរ៉ាថ្លៃៗ កាមេរ៉ាធំៗ កាមេរ៉ាអាជីពសម្រាប់ថតរូប ថតវីដេអូចម្រៀង ថតកុន និងសម្រាប់ថតពាណិជ្ជកម្មជាដើម។
អូភ្លេចភ្លេចប្រាប់ឱកាសពិសេសមួយ ! ចាប់ពីថ្ងៃទី24 ខែសីហា ដល់ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2020 សម្រាប់អតិថិជន OPPO Reno4 អាចចូលរួមការប្រកួតថតរូបស្អាតៗ ប្លែកៗ ថែមទាំងបង្កប់គំនិតច្នៃប្រឌិត ដើម្បីមានឱកាសឈ្នះរង្វាន់កាសកាលីប OPPO Enco W11 ចំនួន 4 រង្វាន់ និង Power Bank (10,000mAh) ចំនួន 4 គ្រឿង ដោយគ្រាន់តែថតរូបចូលរួម ហើយសរសេរ hastag #OPPO_Reno4_Camera_AI ក្រោយមកផុសរូបជា Public លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បន្ទាប់ Screen Capture រូបនោះរួច Comment ជារូបភាពលើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ។

ហើយសម្រាប់អ្នកដែលមិនទាន់មាន OPPO Reno4 ក្នុងដៃ កុំនៅបង្អង់យូរទៀតអី សូមរួសរាន់ជាវស្មាតហ្វូន OPPO Reno4 នៅតាមបណ្តាហាងលក់ទូរស័ព្ទ ដែលមានផ្លាក OPPO ដើម្បីទទួលបានកាដូជាច្រើនពីក្រុមហ៊ុន បើគិតជាទឹកប្រាក់គឺមានតម្លៃរហូតដល់ទៅ $149 រួមមាន ៖ ដបទឹកដ៏ស្រស់ស្អាត Power Bank 10,000 mAh (តម្លៃ $20) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតមិនគិតថ្លៃ 24សប្តាហ៍។
ស្មាតហ្វូន OPPO Reno4 សម្បូរដោយលក្ខណៈពិសេសលើសគេ ចំណែកឯតម្លៃគឺក្រោម $400 ដែលបានបំពាក់មកជាមួយនឹងសមត្ថភាពខ្លាំងៗ មុខងារពិសេសៗ បច្ចេកវិទ្យាទំនើបៗទាន់សម័យកាលពិសេសគឺ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត បច្ចេកវិទ្យាកាមេរ៉ា AI ដ៏ទំនើបទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។ រីឯការឌីហ្សាញសមនឹងរូបរាងងាយស្រួលចាប់កាន់ក្នុងដៃជាមួយនឹងជម្រើស3ពណ៌គឺ Space Black (ពណ៌ខ្មៅ), Galactic Blue (ពណ៌ខៀវ) និង Nebula Purple (ពណ៌ស្វាយប្រដេញគ្នាទឹកប្រាក់) ។ ដូច្នេះនៅរង់ចាំអ្វីទៀត? OPPO Reno4 តម្លៃត្រឹមតែ $369 តែប៉ុណ្ណោះ៕
រួសរាន់ឡើង ព្រោះកាដូជាច្រើនរង្វាន់ ដែលមានតម្លៃរហូតដល់ $149 កំពុងរង់ចាំលោកអ្នក!

បើមិនទាន់ដឹងពីសមត្ថភាព ឬមិនទាន់ចេះប្រើមុខងារ Slow-motion អាចទស្សនាវីដេអូនេះបាន

វីដេអូខាងក្រោមនេះ ជាវីដេអូ Slow Motion ដែលបានបង្ហោះដោយតារាៗ និងពិធីករមួយចំនួន!
តារាតំណាងក្រុមហ៊ុន OPPO លោក Step

យ៉ាយ៉ា (ដៃគូ លោក RavenBlaze)

ជា វណ្ណារិទ្ធិ

Share This Post: