ករណីស្ត្រីលក់ Online ត្រូវប្តីចាក់សម្លាប់ ហើយប្តីសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់នោះ អ្នកនាង ខាត់ សុឃីម ណែនាំឲ្យស្រីៗនៅលីវ មេីលអោយមែនទែន យកមកស្រួល បែរមិនស្រួល ស្លាប់មុនអាយុ
- September 4, 2020
រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មកើតឡើងទៀតហើយ ដោយបុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯង ហើយអារ.កខ្លួនឯងតាមក្រោយ តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងបុរី លឹម ឈាងហាក់ ផ្លូវលេខ៤ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជុំវិញករណីឃាតកម្មដ៏សាហាវនេះ អ្នកនាង ខាត់ សុឃីម តារាពហុជំនាញ បានសម្តែងការរន្ធត់ចិត្តយ៉ាងខ្លាំង។ អ្នកនាងបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់នាងដូច្នេះថា “យកប្តីមកជួុយ បំពេញចន្លោះខ្វះខាតអោយគ្នា សាងអនាគតរួមគ្នា ដល់ឡូវងាកចាក់ ក ងាកអារ ក😬 ស្រីៗគ្នាយេីងអ្នកនៅលីវ មេីលអោយមែនទែន😥 យកមកស្រួល បែរមិនស្រួល ស្លាប់មុនអាយុ😫
ថាមិនប្រញាប់ទេ កុំអាលអី អារឿងគូរនឹង វាមិនពុកផុយទៅណាទេ។ ពិបាកដែរ មនុស្ស យកក្រក៍មិនប្រាកដល្អ មានក៍មិនប្រាកដអាក្រក់ ដូចគូរនេះ ដប់ឆ្នាំ នៅលេីកដៃធ្វេីចឹងបាន ពិតជាចិត្តមនុស្សពិបាកស្មាន។ សាងបុណ្យអោយច្រេីន សុំជួបមនុស្សល្អៗទៅអូនៗ🙏 ចូលរួមរំលែកទុក្ខប្អូនស្រីផង 😔”៕



- Share This Post:






