រដូវការភ្ជុំបិណ្ឌជិតមកដល់ហើយ! ពេលមានដំណើរកម្សាន្តទីជិត ទីឆ្ងាយ ជៀសវាងកុំភ្លេចឧបករណ៍ទាំងនេះឲ្យសោះ !
បច្ចេកវិទ្យា September 5, 2020 Khmernote Media

ជារៀងរាល់ឆ្នាំចាប់ពីខែតុលា រហូតចុងឆ្នាំ គឺជារដូវកាលវិស្សមកាលរបស់សិស្សានុសិស្ស ហើយក៏មានការប្រារព្ធពិធីបុណ្យធំៗដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ព្រះរាជពិធីបុណ្យអ៊ំទូក និងឆ្លងឆ្នាំសកលជាដើម។ ជាក់ស្តែង អំឡុងពេលនោះក៏សង្កេតឃើញថា ប្រជាជនកម្ពុជានាំគ្នាសម្រុកទៅលេងនៅឯស្រុកកំណើតជួបជុំក្រុមគ្រួសារ ខណៈអ្នកខ្លះទៀតធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ផ្សេងៗដើម្បីសម្រាកលំហែកាយ រីឯអ្នកខ្លះទៀតក៏បានជួបជុំសាច់ញាតិបងប្អូន មិត្តភក្តិជប់លៀងដើម្បីបង្កើតកម្រងអនុស្សាវរីយ៍ល្អ និងបរិយាកាសសប្បាយរីករាយ។

ដូច្នេះសម្រាប់អ្នកដែលមានដំណើរកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ តើគួរត្រូវយកឧបករណ៍អ្វីខ្លះទៅជាមួយ?
1. ម៉ាស៊ីនថត DSLR: ជាកាមេរ៉ាធំៗបែបអាជីព សម្រាប់ផ្តិតយករូបថតស្អាតៗដើម្បីទុកជាអនុស្សាវរីយ៍ និងអាចថតជិតឆ្ងាយបានយ៉ាងច្បាស់ល្អ គ្រាន់តែវាទំហំធំពិបាកយកតាមខ្លូន។

2. ដ្រូន (Drone): ជាឧបករណ៍សម្រាប់បង្ហោះលើលំហ ឬទីខ្ពស់ៗ ដើម្បីផ្តិតយកទេសភាពពិតៗពីខាងលើចុះមកក្រោមដូចជា ការថតពីលើភ្នំ ថតពីកំពូលប្រាសាទ និងតាមរមនីយដ្ឋាននានាបានយ៉ាងត្រជាក់ភ្នែក។

3. Go Pro: ជាឧបករណ៍ថតរូប និងវីដេអូ ដែលមានទំហំតូច និងអាចបត់បែនបានច្រើនសណ្ឋាន ច្រើនប្លង់។ ពិសេសងាយស្រួលថតពេលកំពុងធ្វើដំណើរ ហែលទឹក ឡើងភ្នំជាដើម។

4. ខ្សែសាក USB និង Power Bank: ជាឧបករណ៍សម្រាប់បន្តដង្ហើមថ្មទូរស័ព្ទលោកអ្នកកុំឲ្យរលត់ ឬអស់ថ្ម ដែលអាចសាកបានទូរស័ព្ទគ្រប់ប្រភេទដូចជា IOS, Type B, Type C។

5. Nintendo Switch: ជាឧបករណ៍ដៃលេងហ្គេម ដើម្បីកាត់បន្ធូរអារម្មណ៍ធុញទ្រាន់ ស្ត្រេស ពេលកំពុងធ្វើដំណើរ និងមិនពិបាកកាន់ទូរស័ព្ទចុច នាំឲ្យចុកដៃឡើយ។

6. ជើងទម្រ (Tripod): ជាឧបករណ៍ជើងទម្រកាមេរ៉ា និងទូរស័ព្ទ ដើម្បីជាភាពងាយស្រួលក្នុងការថតរូបជាក្រុម ឬថតរូបទេសភាពផ្សេងៗ។

7. ឧបករណ៍សម្រាប់ទប់លំនឹង (Stabilizer /Gimbal): ជាឧបករណ៍សម្រាប់ទប់លំនឹងពេលកំពុងថតរូប ឬថតវីដេអូផ្សេងៗ ដើម្បីកាត់បន្ថយភាពញ័រ ឬរង្គើ។

8. អ្វីដែលរឹតតែពិសេសសម្រាប់មនុស្សគ្រប់គ្នានោះគឺ ស្មាតហ្វូនស៊េរីថ្មីទាន់សម័យ បំពាក់មុខងារ និងបច្ចេកវិទ្យាថ្មីប្លែក ដែលគួរពិចារណានោះគឺ OPPO Reno4 មកកាន់ក្នុងដៃគ្រប់ៗគ្នា។
សម្រាប់ OPPO Reno4 គឺជាស្មាតហ្វូនស៊េរីថ្មី ដែលមានតម្លៃត្រឹមតែ $369 តែប៉ុណ្ណោះ។ ហើយស្មាតហ្វូននេះផងដែរ ក៏មានមុខងារកាមេរ៉ាពិសេសៗជាច្រើនដូចជា៖

• មុខងារ AI Color Portrait ជាមុខងារដែលបានបំពាក់នៅលើស៊េរី Reno ដំបូងគេបង្អស់ ហើយវាបានបំពាក់មកទាំងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយ។ ចំពោះមុខងារនេះគឺវាអាចរក្សាពណ៌មនុស្ស និងជម្រុះពណ៌ផ្ទៃខាងក្រោយទៅជាសខ្មៅ ដើម្បីឲ្យរំលេចរូបភាពរបស់អ្នកកាន់តែលេចធ្លោ និងទាក់ទាញ។
• មុខងារ Night Flare Portrait ជាមុខងារជាទីពេញចិត្តសម្រាប់អ្នកចូលចិត្តថតរូបពេលយប់។ ហើយមុខងារនេះគឺផ្តល់ភាពងាយស្រួលថតក្នុងពិធីជប់លៀង ឬជួបជុំមិត្តភក្តិ។ គ្រាន់តែថតភ្លាម អាចបង្ហោះក្នុងបណ្តាញសង្គមភ្លាមៗហ្មង៎ ដោយមិនចាំបាច់ Edit ឬកែរូបច្រើនកម្មវិធីឡើយ។ មិនតែប៉ុណ្ណោះ មុខងារនេះក៏បានរួមបន្សំនៃមុខងារផ្សេងៗទៀតដូចជា Ultra Night Mode, Ultra Dark Mode និង AI Portrait Mode ដែលអាចបង្កើនកម្រិតព្រាល និងចំនុចពន្លឺតូចៗនៃផ្ទៃខាងក្រោយ។
• អ្វីដែលកាន់តែពិសេសគ្រាន់តែមាន OPPO Reno4 កាន់ក្នុងដៃគឺមិនចាំបាច់ស្ពាយកាមេរ៉ាធំៗបែបអាជីពតាមខ្លួនឡើយ។ ហើយក៏មិនចាំបាច់យក Power Bank តាមខ្លួនផងដែរ ព្រោះស្មាតហ្វូន OPPO Reno4 គឺកម្លាំងថ្មធំ 4015mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 4.0 (30W)។ មិនតែប៉ុណ្ណោះ ក៏មិនចាំបាច់យកឧបករណ៍ Gimbal ផងដែរ ព្រោះសម្រាប់ស្មាតហ្វូននេះគឺមានសមត្ថភាពទប់លំនឹងក៏ដូចជាថតវីដេអូយឺតៗ (960fps AI Slow Motion) បានយ៉ាងល្អប្រសើរផងដែរ។

ក្នុងឱកាសភ្ជុំបិណ្ឌខាងមុននេះ តើលោកអ្នកមានគម្រោងដំណើរកម្សាន្តទៅទីណាខ្លះ? ហើយបានត្រៀមរបស់សំខាន់ៗអ្វីខ្លះហើយ?