សុខភាព

ការសិក្សា៖ អ្នកជួប​វិបត្តិហិរញ្ញវត្ថុមានអត្រាស ម្លាប់ខ្លួន​ខ្ពស់ជាងអ្នក​ផ្សេង

BY
Khmernote Media
September 12, 2020

ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថាអ្នក​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ប្រ​ឈម​មុខ​ខ្ពស់​នឹង​ការ​សម្លាប់​ខ្លួន​រហូត​ដល់​ទៅ​២០ដង​ខ្ពស់​ជាង​អ្នក​​ដែល​មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ។​ សារ​ព័ត៌​មាន​សុខ​ភាព Medical News Today បាន​ចុះ​ផ្សាយ​របាយការ​ណ៍​មួយ​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ដោយ​បាន​លើក​ឡើង​ថា​ ក្រុម​អ្នកស្រាវជ្រាវ​ព្រមាន​ថា​ ដោយ​សារ​តែ​បញ្ហា​ជំងឺ​រាត​ត្បាត​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ដែល​កត្តានេះ អ្នកជំនាញ​ថា​ជា​មូល​ហេតុ​នាំ​ឲ្យ​អ្នក​ទាំង​នោះមាន​គំនិត ឬ​ប៉ុនប៉ង​សម្លាប់​ខ្លួន ហើយ​បញ្ហានេះ​អាច​នឹង​កើន​ឡើង​កាន់តែ​ខ្ពស់​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ។​

អ្នកស្រាវជ្រាវ​បាន​អះអាងថា៖ «​ការសិក្សា​របស់​យើង​បាន​រកឃើញ​ថា​បញ្ហា​ហិរញ្ញវត្ថុ​គឺជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​មាន​ការ​សម្លាប់​ខ្លួន ហើយ​ក៏​ជា​បញ្ហា​​ត្រូវ​យក​ចិត្ត​ទុក​ដាក់…ហើយ​យើងអាច​នឹង​ឃើញ​បញ្ហា​នេះ​កើត​មាន​កាន់តែ​ខ្ពស់​នៅ​ពេល​ខាង​មុខ»។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នេះ​បាន​លើកឡើងថា​អ្នក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​អាច​ប្រ​ឈម​នឹង​ការ​សម្លាប់​ខ្លួន​ខ្ពស់​ជាង​អ្នក​មិន​មាន​បញ្ហា​រហូត​ដល់​២០​ដង។

ទោះ​យ៉ាង​ណា​ការសិក្សា​នេះ​បាន​ធ្វើ​ឡើង​មុន​ពេល​មាន​វិបត្តិជំងឺរាត​ត្បាត ដែល​ធ្វើ​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​សន្និដ្ឋាន​ថា​នៅ​ពេ​ល​ខាង​មុខ​កាន់តែ​មាន​អ្នក​ប៉ុនប៉ង​សម្លាប់​ខ្លួន​កាន់តែ​ច្រើន។

គួរ​បញ្ជាក់​ថា​ ការ​សិក្សា​នេះ បាន​វិភាគ​លើ​ទិន្ន័យ​ដែល​ប្រមូល​ពី​ឆ្នាំ២០០១ ដល់​២០២០ និង​ពី​ឆ្នាំ​២០០៤ និង​២០០៥ លើ​យុវជន​អាមេរិក​ចំនួន​៣៤ ៦៥៣​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ

Share This Post: