បច្ចេកវិទ្យា

ប្រាប់បានអត់ឱកាសភ្ជុំបិណ្ឌទៅលេងស្រុកត្រៀមកាដូ ឬលុយកាក់ សម្រាប់អ្នកមានគុណឬនៅ? បើនឹកមិនឃើញអាចពិចារណា OPPO A53

BY
srey nuch
September 14, 2020

ទើបមកដល់ថ្មី តម្លៃពិសេស អេក្រង់លឿនរលូន 90Hz ទៀតគឺ OPPO A53 ល្មមជាកាដូពេលទៅលេងស្រុកក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះក្នុងឱកាសពិធីភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ សង្កេតឃើញថាមានប្រជាជនកម្ពុជាច្រើនបានអញ្ជើញទៅវត្តធ្វើបុណ្យដាក់ទាន ហើយអ្នកខ្លះក៏បានអញ្ជើញទៅស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិ និងសាច់ញាតិជិតឆ្ងាយ ហើយភាគច្រើនបានរៀបចំលុយកាក់ កាដូខ្លះៗទុកសម្រាប់អ្នកមានគុណ និងបងប្អូន។ រីឯអ្នកខ្លះទៀតក៏បានទៅសម្រាកលំហែកាយនៅតាមរមណីយដ្ឋាននានា។

តួយ៉ាង ក្នុងសម័យនេះទោះបីជាការរស់នៅឆ្ងាយពីគ្នា ក៏នៅតែអាចរក្សាទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អនៅក្នុងបណ្តាញសង្គមដូចជា Video Call ឬ Facebook ជាដើម។ នេះក៏ព្រោះដោយសារតែបច្ចេកវិទ្យាទំនើបៗនាសម័យបច្ចុប្បន្ននេះ។ ជាការពិតណាស់ ដូចដែលអតិថិជនបានដឹងរួចហើយថាសម្រាប់ស្មាតហ្វូន A ស៊េរីរបស់ក្រុមហ៊ុន OPPO គឺជាការតម្រូវការ និងការពេញនិយមយ៉ាងខ្លាំងពីព្រោះថា A ស៊េរីគឺជាស្មាតហ្វូនដែលមានគុណភាពល្អ និងស្ថិតក្នុងកម្រិតថវិកា ត្រូវចិត្ត និងពេញនិយមប្រើ មិនថាសម្រាប់តែបងប្អូនប្រជាជនកម្ពុជាទេ ថែមទាំងប្រទេសទាំង១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយថ្មីៗនេះក្រុមហ៊ុន OPPO គឺជាម៉ាកទូរស័ព្ទវៃឆ្លាត ជាប់ចំណាត់ថ្នាក់លេខ1 ផងដែរ ។

ពេលនេះសុំលើកយកមុខងារ និងបច្ចេកវិទ្យាពិសេសៗរបស់ OPPO A53 ចំនួន3 ចំនុចធំៗមកបង្ហាញ៖
1- រចនាបថអេក្រង់៖ OPPO A53 មានអេក្រង់ធំទូលាយជាមួយការរចនាបែប 90Hz Neo Punch-Display ល្បឿនលឿន ហើយមានកម្រិតបង្ហាញរូបភាព Full HD+ ដែលផ្តល់នូវភាពច្បាស់គួរឲ្យកត់សម្គាល់ និងមានផាសុកភាពខ្ពស់ដល់។ រកនៅឯណាបាន? OPPO A53 បំពាក់ជាមួយអេក្រង់លឿនរលូន 90Hz Neo Punch-Display មានតម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ។
2- កាមេរ៉ា៖ OPPO A53 បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាជំនួយសម្រស់ AI ក្នុងកាមេរ៉ា Selfie ខាងមុខកម្រិត 16MP អមមកជាមួយ AI Beauty វៃឆ្លាតក្នុងការសម្គាល់ និងផ្តល់ភាពស្រស់ស្អាតតាមភេទ អាយុ និងសម្បុរស្បែក។
3- ថាមពលថ្ម៖ OPPO A53 មានទំហំថ្មរហូតដល់ 5000mAh ដោយគ្រាន់តែសាកថ្ម 44នាទីបាន 50% សាកថ្មពេញ 100% ក្នុងរយៈពេលត្រឹមតែ 133នាទី។ មិនតែប៉ុណ្ណោះ បំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 18W ដើម្បីកាត់បន្ថយពេលវេលានៃការសាកថ្មរបស់លោកអ្នកថែមទៀតផង។

នៅរង់ចាំអ្វីទៀត? ស្មាតហ្វូន OPPO A53 មានតម្លៃក្រោម $200 តែប៉ុណ្ណោះ ជាមួយការឌីហ្សាញរូបរាងដ៏ស្រស់ស្អាត បន្ស៊ីគ្នាជាមួយនឹងជម្រើស 2ពណ៌គឺ Electric Black (ពណ៌ខ្មៅ) និង Fancy Blue (ពណ៌ខៀវ) ធានាថាសុទ្ធតែពណ៌ត្រូវចិត្តតែម្តង។ ពិសេសរាល់ការជាវស្មាតហ្វូន OPPO A53 លោកអ្នកនឹងទទួលបានកាដូជាបាស Bluetooth មួយដ៏ស្រស់ស្អាត ស៊ីមស្មាតលេខពិសេស (Copper SIM) និងភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងដោយមិនគិតថ្លៃ 12សប្តាហ៍ ថែមទៀតផង សរុបមានតម្លៃ $68 តែប្រសិនបើមិនទាន់បានបាស Bluetooth លោកអ្នកនឹងទទួលបានបណ្ណប្តូររង្វាន់ ដែលនឹងអាចឈ្នះ OPPO A53 ក្នុង ១ សប្តាហ៍ 3គ្រឿងសម្រាប់រយៈពេល 3 សបា្តហ៍សរុប 9 គ្រឿង ជាមួយនឹងតម្លៃពិសេសមិនធ្លាប់មានត្រឹមតែ $189៕
តោះ! ក្នុងឱកាសពិធីភ្ជុំបិណ្ឌនេះ ជាវស្មាតហ្វូន OPPO A 53 ជាកាដូដល់អ្នកមានគុណ ញាតិមិត្ត បងប្អូន និងមនុស្សជាទីស្រលាញ់របស់អ្នក នៅស្រុកកំណើតទាំងអស់គ្នា!

Share This Post: