ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    លេចធ្លាយរូបរាង ស្មាតហ្វូនថ្មីរបស់ Motorola មានក្បាលឆកនឹងគេនឹងឯងដែរ

    BY Khmernote Media June 2, 2018
    លេចធ្លាយរូបរាង ស្មាតហ្វូនថ្មីរបស់ Motorola មានក្បាលឆកនឹងគេនឹងឯងដែរ

    កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Motorola ហើយស្មាតហ្វូននោះត្រូវបានគេរំពឹងថានឹងមានឈ្មោះ One Power។ Motorola One Power នេះមានផ្ទៃខាងមុខជាកញ្ចក់អេក្រង់លាតសុទ្ធ មានគែមអេក្រង់តូច និងមានក្បាលឆកដូច iPhone X ដែរ។

    One Power ត្រូវបានគេរាយការណ៍ថា នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Google Android One Program ដែលវាមានន័យថា ស្មាតហ្វូននេះនឹងទទួលបានកំណែ Update ថ្មីៗពី Google យ៉ាងលឿន។

    មិនត្រឹមតែមានផ្ទៃខាងមុខដូច iPhone X ប៉ុណ្ណោះទេ សូម្បីតែកាមេរ៉ា២គ្រាប់ខាងក្រោយក៏មានលក្ខណៈស្រដៀងនឹង iPhone X ដែរ។ ចំណែកឯលក្ខណៈសម្បត្តិ និងចំណុចខ្លាំងៗរបស់ One Power គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ហើយកាលបរិច្ឆេទប្រកាសជាផ្លូវការនៅមិនទាន់ដឹងដែរ ដោយគ្រាន់តែដឹងថា One Power គឺជាស្មាតហ្វូនដំបូងគេរបស់ Motorola ដែលមានក្បាលឆក៕

    អត្ថបទ៖ ឌី
    ប្រភព៖ phonearena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay