ក្រោយធ្លាយដំណឹង រ៉ូលីន ពាក់នាឡិកាជាង១០ម៉ឺនដុល្លារ ស្រាប់តែគេរិះគន់ថា “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ” ឥលូវគាត់ឆ្លើយតបវិញថា….
- September 15, 2020
តារាចំរៀងនិងជាពិធីករល្បីឈ្មោះមានពហុជំនាញក្នុងវិស័យសិល្បៈគឺលោក រ៉ូលីន ត្រូវបានអ្នកសារព័ត៌មានជាច្រើនបានចុះផ្សាយពីភាពហ៊ឺហាររបស់លោកក្រោយលេចលឺដំណឹងថាតារារូបនេះប្រើប្រាស់នាឡិកាដៃតំលៃជាង១០ម៉ឺនដុល្លារ និងមានផ្ទះវីឡាធំស្កឹមស្កៃ។ ក្រោយព័ត៌មានលេចធ្លាយបែបនេះក៏ត្រូវបានមនុស្សមួយចំនួនធ្វើការ comment បែបរិះគន់ថា “ប្រយ័ត្នធ្លាក់ខ្លួនដើរសុំជំនួយ” ហើយលោក រ៉ូលីន ក៏បានឆ្លើយតបវិញថា៖
“អាន comment មួយចំនួនហេីយឈឺចិត្តណាស់😔 ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ បេីគ្នាមានបានហេីយម្តេចក៏មិនជូនពរអោយគ្នាមានបានរហូតទៅ ចាំបាច់មុសានិងពាក្យ ( ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ) ហេីយអ្នកឯងមួយចំនួយដែលថាអោយខ្ញុំនឹងធ្លាប់បានជួយអ្នកលិល្បណាហេីយ? អត់ទោសបេីសិនជាឃេីញបងប្អូនកូនក្មួយរបស់អ្នករកសុីមានបានអ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន? ផ្ទះ ឡាន នាឡិកា សុទ្ធសឹងតែជាកំលាំងញេីសឈាមរបស់ខ្ញុំដែលខ្ញុំខំរកលុយខ្ញុំ ខ្ញុំគ្មានសិទ្ធទិញមែន? ហេីយ Facebook និង Instagram គេបង្កេីតមកសំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ហេតុអីមកថាខ្ញុំអួត? 😏 សូមអ្នករៀនបេីកចិត្តអោយទូលាយ រៀនមេីលគេក្នុងផ្លូវល្អ មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ ជួនកាលខ្ញុំអាចសល់លេីសអ្វីដែលអ្នកបានឃេីញនេះផង ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នក comment អគតិចំពោះខ្ញុំថា (សូមកុំសេីចនិងបងប្រយត្ន័ពារឆ្លងម្តងម្នាក់) ហេីយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបេីគ្មានអ្នកទាំងអស់គ្នាក៏គ្មាន Rolin ថ្ងៃនេះដែរ🙏🙏🙏❤️️”
- Share This Post: