កាន់តែឡើងកំដៅ ! អ៉ឹម ជីវ៉ា ប្រកាសធ្វើសន្និសិទ្ធកាសែត និយាយពីមន្រ្តីប៉េអឹមម្នាក់នៅខេត្តកែបចេញមុខកាងការពារអាជីវករខិលខូច លក់កោរគេថ្ងៃបុណ្យទាន
សិល្បៈ September 20, 2020 Khmernote Media

ករណីលោក អ៉ឹម ជីវ៉ា ធ្វើការរិះគន់អាជីវករខេត្តកែប ដែលបានកោររូបលោកយកថ្លៃតូបអង្គុយតំលៃ $35 ត្រូវបានម្ចាស់តូបធ្វើការឆ្លើយតបទៅវិញតាមរយៈលោក អ៊ុក រិទ្ធីស័ក្ត ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប។ ក្រោយមានការឆ្លើយតបទៅវិញធ្ងន់ៗ ធ្វើអោយតារាសម្តែង អ៉ឹម ជីវ៉ា ហាក់មិនសប្បាយចិត្តនិងបានប្រកាសធ្វើសន្និសិទ្ធកាសែតមួយនៅថ្ងៃស្អែកនេះ ស្តីពីមន្ត្រីប៉េអឹមម្នាក់នៅខេត្តកែប ដែលចេញមុខកាងការពារអាជីវកររូបនោះ។

លោក អ៉ឹម ជីវ៉ា បានរៀបរាប់ថា ៖ “ស្អែកខ្ញុំនិងធ្វើសន្និសិទ្ធការសែតស្តីពីមន្រ្តីប៉េអឹមម្នាក់នៅខេត្តកែបចេញមុខកាងការពារពួកមនុស្សអាក្រក់ដែលលក់កោកាប់ក្នុងខេត្តកែប នៃរដូវបុណ្យទាន អោយបងប្អូនប្រជាពលរដ្ឋបានដឹង។” និងសំណេរមួយឃ្លាទៀតថា៖ “ប្រជាពលរដ្ឋគេមិនហ៊ានខលទៅដោយសារតែមានមន្រ្តីអាក្រក់ខ្លះចេញមុខកាងការពារអ្នកលក់កាប់កោតាមចិត្តពេលបុណ្យទានម្តងៗ ចឹងតើបានខំប្រឹងចេញមុខការពារណាស់ សង្ស័យបានផលប្រយោជន៍ឬជាបងប្អូនហើយមើលទៅ សុំទោសជីវ៉ាមិនខ្លាចទេ មើលមនុស្សខុសហើយ”។ ទោះជាយ៉ាងណា មហាជនកំពុងរង់ចាំមើលថាតើអ្នកណាត្រូវអ្នកណាខុស ចំពោះការលើកឡើងរបស់ភាគីទាំងសងខាងនេះ៕