សិល្បៈ

អាហារដ្ឋានសម្រស់កោះទន្សាយ បង្ហាញការសោកស្តាយ និងចោទថាតារាសម្តែង អ៉ឹម ជីវ៉ា មួលបង្កាច់និងមានចេតនាបង្ខូចឈ្មោះ ហើយអោយលោកដកពាក្យនេះចេញ

BY
Khmernote Media
September 20, 2020

កាលពីពេលថ្មីៗនេះតារាសម្តែង អ៉ឹម ជីវ៉ា បានធ្វើការរិះគន់ចំៗទៅអាជីវករលក់ដូរនៅខេត្តកែប ដែលបានកោររូបលោកដោយយកថ្លៃតូបអង្គុយធម្មតា តំលៃដល់ទៅ $35 ហើយលោកបានផ្តាំអោយលោក អភិបាលខេត្តកែប មេត្តាជួយត្រួតពិនិត្រអាជីវករទាំងនោះផង។ ស្រាប់តែពេលនេះម្ចាស់ អាហារដ្ឋានសម្រស់កោះទន្សាយ បានបង្ហោះសារនៅលើ Facebook ផេក របស់ខ្លួនថា៖

“អាហារដ្ឋានសម្រស់កោះទន្សាយយើងខ្ញុំ សូមអភ័យទោសចំពោះបងម្ចាស់ account facebook ឈ្មោះ អុឹម ជីវ៉ា ដែលបានមកសម្រាកកម្សាន្តកន្លែងយើងខ្ញុំ បើករណីការបម្រើ ឬផ្តល់សេវាមិនបានពេញលេញសូមបងៗមត្តាអធ្យាស្រ័យ និងសូមជួយ Comment ក្នុងន័យកែលម្អផង ដោយជាក់ស្តែង២ឬ ៣ថ្ងៃកន្លងទៅនេះ អាកាសធាតុមិនអំណោយផលភ្លៀងផងខ្យល់ផង តែកន្លែងខ្ញុំរកតែ ខ្ចុះ ឬតុជូនភ្ញៀងអង្គុយពុំបានផង។ តែខ្ញុំមានការសោកស្តាយជាពន់ពេកដែល បងបាន live Video មូលបង្កាច់ថាយើងខ្ញុំបានយកថ្លៃខ្ចុះបងរហូតដល់ 35$ ហើយមុខម្ហូបចាប់ពី៧មុឺនរៀលឡើង រហូតទៅដល់៥មុខទើបអាចអង្គុយបាន ដោយមានចេតនាបង្ខូចឈ្មោះរបស់ខេត្តកែប និងដាក់បន្ទុកមកថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តកែប។ យើងខ្ញុំសូមបដិសេធន៍ជាដាច់ខាតនូវបញ្ហាអស់ទាំងនេះ ព្រោះអាហារដ្ឋានយើងខ្ញុំមានស្លាកយីហោរ បញ្ជីមុខម្ហូបត្រឹមត្រូវ និងបំរាមផ្សេងៗទៀត ដើម្បីរក្សាសុវត្ថិភាព និងទំនុកចិត្តជូនភ្ញៀវ។ ហេតុនេះ សូមបងមេត្តាដកពាក្យនេះចេញ ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ និងកិត្តិយសទាំងអស់គ្នា។”

Share This Post: