សិល្បៈ

ករណីវាយធ្វើបាបសង្សាររាប់ខែ តែនារីជាសង្សារនៅស៊ូទ្រាំ តារាសម្តែងដេនី ខ្វាន់ ថា “នេះមិនមែនកម្មទេ មកពីងប់ងល់ ស្រលាញ់គេជាងស្រលាញ់ខ្លួនឯង”

BY
Khmernote Media
September 20, 2020

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយបុរសម្នាក់បានប្រើហិង្សាវាយដំមកលើនារីជាសង្សារ បណ្តាលឲ្យរបួសហើមមុខ ជាំភ្នែកទាំង២ និងគុំត្រចៀកខាងស្តាំទៀតផង។ ក្រោយកើតមានករណីនេះ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត។

ជុំវិញករណីផងដែរ តារាសម្តែង ដេនី ខ្វាន់ បានបញ្ចេញមតិផ្ទាល់ខ្លួនថា “នេះមិនមែនកម្មទេ មកពីងប់ងល់ ស្រលាញ់គេជាងស្រលាញ់ខ្លួនឯង…មនុស្សប្រុសវ៉ៃស្រីគឺវាថោកទាបខ្លាំងណាស់😡😡😡 គេវ៉ៃម្តងហើយល្មមភ្ងាក់ខ្លួន ហេតុអីទ្រាំអោយគេវ៉ៃច្រើនលើកច្រើនសារម្ល៉េះ? បើមិនស្រលាញ់ខ្លួនឯងក៏គួរស្រណោះអ្នកម្តាយដែលខំថែតាំងពីកើតមក មិនអោយមានសូម្បីតែស្នាមមួយ. សួរថាបេីអ្នកម្តាយឃេីញគេវាយដំកូនបែបនេះតេីអារម្មណ៏គាត់ឈឺចាប់យ៉ាងណា? មនុស្សស្រីយើងត្រូវចាំបើយើងមិនចេះអោយតម្លៃនឹងស្រលាញ់ខ្លួនឯងទេ គ្មាននរណាមកស្រលាញ់នឹងអោយតម្លៃយើងទេ ល្មមភ្ងាក់ខ្លួននឹងរៀនយល់អោយច្បាស់ថាអ្វីជាស្នេហា អ្វីជាតណ្ហា hmmm”៕

 

Share This Post: