សិល្បៈ

ក្រោយឃើញវីដេអូឪពុកប្រើហិង្សាដាក់កូនស្រីដូចសត្វធាតុនោះ តារាចម្រៀងលោក មាស សាលី បានបង្ហោះចាក់ដោតថា…

BY
Khmernote Media
September 21, 2020

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីវីដេអូដ៏គួរឲ្យរន្ធត់មួយបង្ហាញពីសកម្មភាពបុរសជាឪពុកបានប្រើអំពើហិង្សាលើប្រពន្ធនិងកូនជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗ ហើយលោកនេះវាយដំកូនស្រីដូចសត្វធាតុរហូតដល់សន្លប់ស្តូកស្តឹងបាត់មាត់បាត់ក។ ទាក់ទងនឹងមូលហេតុនេះផងដែរ យើងមិនបានដឹងច្បាស់ពីទីតាំងភូមិ-ឃុំកើតហេតុឡើយ ហើយមហាជនជាច្រើនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសនោះយ៉ាងខ្លាំង និងបានស្នើឲ្យសមត្ថកិច្ចធ្វើការស្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

ជុំវិញករណីនេះ តារាចម្រៀងដ៏ល្បីឈ្មោះបោះសម្លេង លោក មាស សាលី ក៏បានបង្ហោះទាក់ទងនឹងរឿងនេះដែរថា៖

“👉🏾 សុរា ធ្វើអោយគ្រោះថ្នាក់ចរាចរណ៏ស្លាប់នឹងរបួសស្ទើរាល់ថ្ងៃ

👉🏾 សុរា បង្កើតអោយមានហិង្សាក្នុងគ្រួសារនឹងក្នុងសង្គម

👉🏾 សុរា ធ្វើអោយអាបបញ្ញាអ្នកខ្លះផឹកលែងដឹងខុសត្រូវ

👉🏾 សុរា ផឹកយូរធ្វើអោយកើតជំងឺអាយុខ្លីឆាប់ស្លាប់

👉🏾 សុរា ធ្វើអោយខាតពេលវេលារកសុីខាតបង់លុយកាក”៕

Share This Post: