បច្ចេកវិទ្យា

realme 7 series អធិរាជល្បឿន ការវិវត្តន៍ថ្មីនឹងមកដល់ឆាប់ៗនេះ បន្ទះឈីប Helio G95 ដែលបានដាក់ប្រកាសដំបូងគេក្នុងពិភពលោក

BY
Khmernote Media
September 21, 2020

ការវិវត្តន៍នៃផលិតផលស្មាតហ្វូន គឺផ្អែកសំខាន់បំផុតលើការផ្លាស់ប្តូរទៅលើបន្ទះឈីបនៃស្មាតហ្វូននោះ និងជាមួយគ្នានេះដែរក៏បង្ហាញចេញនូវការបង្កើនប្រសិទ្ធភាពឆាប់រហ័សនៃបទពិសោធន៍មុខងារស្មាតហ្វួន ។ ថ្ងៃទី២០ខែកញ្ញា realme បានប្រកាសថាបន្ទះឈីប Helio G95 ដែលមានសមត្ថភាពខ្លាំងសម្រាប់ការលេងហ្គេមរបស់Media Tekដែលជិតនឹងដាក់ប្រកាសដំបូងគេក្នុងពិភពលោក យោងតាមចង្វាក់និងការរៀបចំនៃផលិតផល ផលិតផលថ្មីនោះគឺជា realme 7 ។

មើលតាមរយៈតេស្តពិន្ទុនៅក្នុងAntutu ដែលមានទៅដល់ជាង30មុឺនពិន្ទុ បន្ទះឈីប Media Tek Helio G95 ដែលប្រើប្រាស់CPU 8 core គឺប្រាកដជាមិនមែនជាបន្ទះឈីបហ្គេមធម្មតានោះទេ។ ប្រៀបនឹង G90ជំនាន់មុន កម្រិតCPUរបស់វាប្រសើរឡើង 5% (Antutu) កម្រិតGPUប្រសើរឡើង8% (Manhattan) បន្ទះឈីបបង្កើនប្រសិទ្ធភាព ភ្ជាប់អុីនធើណេត ការបង្ហាញរូបភាព ការលេងហ្គេម ការប្រើប្រាស់ថាមពលថ្មជាដើម អាចនាំមកនូវសមត្ថភាពដ៏អស្ចារ្យដល់ទូរស័ព្ទ។ មានន័យថាrealme 7 នឹងនាំមកជូនអ្នកប្រើប្រាស់នូវការកែលំអបទពិសោធន៍លេងហ្គេមយ៉ាងពេញលេញ និងអាចក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពក្នុងការលេងហ្គេមដែលមានជួរតម្លៃក្រោម300ដុល្លារនៅក្នុងទីផ្សារប្រទេសកម្ពុជា។

នៅក្នុងពិភពហ្គេម រាល់វិនាទីគឺសុទ្ធជាឱកាសនៃការឈ្នះ។ បន្ទះឈីប Media Tek Helio G95 ដែល realme 7 បានដាក់បង្ហាញដំបូងគេបានបំពាក់ផ្តាច់មុខនូវប្រភេទ Hardware HyperEngine ជំនួយដល់ការលេងហ្គេម ដែលមានសមត្ថភាពធ្វើការខ្លាំង ធ្វើអោយបទពិសោធន៍លេងហ្គេមធំៗ ការប្រើប្រាស់ផ្សេងៗ ក៏ដូចជាប្រព័ន្ធប្រតិបត្តិការមានភាពរលូន បទពិសោធន៍លេងហ្គេមរបស់អ្នកប្រើប្រាស់ក៏កាន់តែអស្ចារ្យផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ បន្ទះឈីប Media Tek Helio G95 ថែមទាំងគាំទ្រនូវអេក្រង់FHD+90fps និងមានកាមេរ៉ា64MP សូមរង់ចាំទទួលយកបទពិសោធន៍នៃrealme 7ទាំងអស់គ្នា ។

នៅពាក់កណ្តាលឆ្នាំដំបូងនៃ២០២០ realme 6 បានបំពាក់នូវ Media Tek Helio G90T ដែលបានដាក់ប្រកាសដំបូងក្នុងពិភពលោក បាននាំនូវបទពិសោធន៍លឿនបំផុតដល់អ្នកប្រើប្រាស់ ។ ប្តេជ្ញាចិត្តនឹងធ្វើអោយយុវវ័យកាន់តែច្រើនបានប្រើប្រាស់នូវបច្ចេកវិទ្យាពេញនិយមឈានមុខគេ និងបន្តធ្វើអោយប្រសើរឡើងនូវគ្រឿងបំពាក់នៃផលិតផលនិងបទពិសោធន៍សមត្ថភាព គឺជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ។

ក្រោយពេលrealme 7 ដែលមានបំពាក់នូវបន្ទះឈីប Media Tek G95 បានចេញលក់ Gamer នឹងទទួលបានបទពិសោធន៍រលូនដែលលើសពីការស្មាន ដែលអាចនាំនូវការពេញនិយមសម្រាប់ទូរស័ព្ទសម្រាប់លេងហ្គេម “ការផ្លាស់ប្តូរសម័យកាលពេញនិយមនៃទូរស័ព្ទ” សូមរង់ចាំតាមដានទាំងអស់គ្នា។

Share This Post: