សិល្បៈ

ចប់ភ្ជុំបិណ្ឌភ្លាម ពិធីករល្បីឈ្មោះ ជា វិបុល ចេញទៅសាងផ្នួស

BY
Khmernote Media
September 22, 2020

ពិធីករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស និងតាមកម្មវិធីនានាគឺលោក ជា វិបុល បានសម្រេចចិត្តចេញទៅសាងផ្នួស ដើម្បីបំពេញបុណ្យកុសលក៏ដូចជាការលើកស្ទួយព្រះពុទ្ធសាសនា នេះបើតាមការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គម Facebook ពីសំណាក់អ្នកនាង គង់ សុជាតិ ដែលជាភរិយាលោក ជា វិបុល។

ជុំវិញការសាងផ្នួសនេះដែរគេសង្កេតឃើញមានការចូលរួមពីសំណាក់សាច់ញាតិក្រុមគ្រួសារលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលពិធីបួសនេះដែរត្រូវបានរៀបចំឡើងនៅវត្ត និគ្រោធវ័ន (ហៅគល់ទទឹង) ប៉ុន្តែទោះជាយ៉ាងណាគេមិនទាន់ដឹងថាពិធីករល្បីឈ្មោះរូបនេះនឹងសាងផ្នួសរយៈពេលប៉ុន្មានថ្ងៃ ប៉ុន្មានខែឡើយ៕

Share This Post: