សិល្បៈ

វ៉ាន់ នីឡា ឆេះដុំជាមួយអ្នកលេង Facebook ម្នាក់រហូតជជែករកត្រូវរៀងខ្លួន រឿង “មានកូន អត់បានការខុសដែរមែន ?”

BY
Khmernote Media
September 23, 2020

តារាកំប្លែងល្បីឈ្មោះរូបស្រស់និងជាកូនស្រីបង្កើតរបស់អ្នកផលិតកម្មវិធីទូរទស្សន៍ CTN ដ៏ល្បីគឺកញ្ញា វ៉ាន់ នីឡា បានប្រតិកម្មនិងប៉ះពាក្យសំដីគ្នាប្រកែកយកត្រូវរៀងខ្លួនជាមួយនឹងអ្នកលេង Facebook ម្នាក់ក្រោយពេលដែលតារាស្រីរូបនេះយកអត្ថបទ “មានកូន អត់បានការខុសដែរមែន?” មកធ្វើការ Share នៅលើ Facebook របស់នាង។ នៅក្នុងនោះដែរ វ៉ាន់ នីឡា បានបញ្ជាក់ថានេះមិនមែនជារឿងនាងទេ ដោយគ្រាន់តែ Share លើកទឹកចិត្តគេតែប៉ុណ្ណោះ។

ក្រោយការ Share ចែករំលែកនៅលើ Facebook របស់តារាស្រីរូបនេះស្រាប់តែ បុរសម្នាក់បានធ្វើការឆ្លើយតបនៅក្នុង Comment របស់នាងថា “តើទំនៀមម្លាប់ប្រពៃណីខ្មែរដ៏ផូរផង់នៅឯណា? ក្នុងនាមជាអ្នកសិល្បះបែរជាគាំទ្ររឿងបែបនេះវិញ? តើតាវិចទ័រមានអារម្មណ៍យ៉ាងណាដែលឃើញកូនស្រីរបស់ខ្លួនពេញចិត្តទង្វើបែបនេះ? ខ្មែរយើងគួរអោយអាសូរណាស់”។ ដោយសារតែការ Comment មួយនេះទើបធ្វើអោយកញ្ញា វ៉ាន់ នីឡា ក្តៅស្លឹកត្រចៀក និងបានឆ្លើយតបវិញធ្ងន់ៗ រហូតមានការជជែកវែកញែកយកត្រូវរៀងៗខ្លួន។ ដើម្បីជ្រាបច្បាស់សូមអានការឆ្លើយតបរបស់អ្នកទាំង២នៅខាងក្រោមនេះ៕

Share This Post: