ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ឃើញ Dj Nana បង្ហោះវិដេអូពរពោះរាល់ថ្ងៃ តែតាមពិតគាត់សម្រាលកូនបាន៥ថ្ងៃហើយ ទើបតែបង្ហាញមុខកូនប្រុសថ្ងៃនេះ ព្រោះហេតុផលមួយ

    BY Khmernote Media September 23, 2020
    ឃើញ Dj Nana បង្ហោះវិដេអូពរពោះរាល់ថ្ងៃ តែតាមពិតគាត់សម្រាលកូនបាន៥ថ្ងៃហើយ ទើបតែបង្ហាញមុខកូនប្រុសថ្ងៃនេះ ព្រោះហេតុផលមួយ

    ពិធីការិនីល្បីឈ្មោះពូកែវោហាស័ព្ទនិងចូលចិត្តធ្វើវិដេអូអប់រំជាច្រើននោះគឺអ្នកនាង ណាណា បានបង្ហាញមុខកូនប្រុសគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែលអ្នកនាង បានប្រាប់អោយដឹងថា តាមពិតកូនប្រុសរបស់នាងកើតបាន៥ថ្ងៃហើយ តែដោយសារចង់មានពេលវេលាគ្រប់គ្រាន់ដើម្បី មើលថែកូនទើបមិនទាន់បង្ហាញមុខកូនជាសាធារណៈ។

    Dj Nana ក៏បានបញ្ជាក់ប្រាប់ថា កូនប្រុសរបស់នាងមានឈ្មោះថា ដាវីន ហើយពេលកើតមកមានគីឡូ 3.2Kg។ ពិធីការិនីរូបនេះបានរៀបរាប់ដែរថា៖ “ ពួកខ្ញុំសូមណែនាំមនុស្សម្នាក់អោយស្គាល់ ហើយសូមអរគុណជាអនេកចំពោះពាក្យពេចន៍ជូនពរទាំងឡាយរបស់ប្រិយមិត្ត។ (កុំប្រកាន់មុខមាត់ស្លេកស្លាំងរបស់ខ្ញុំអី អស់ស្អាតបានតែប៉ុណ្ណឹងទេពេលនេះ ហេហេហេហេ…)”៕

    Share This Post: