សិល្បៈ

ពែកមី ដាក់មួយឃ្លាចាក់ដោត ក្រោយឃើញនារីជាសង្សារ ហាក់នៅមិនទាន់អស់ស្នេហ៍ជាមួយខាងប្រុសដែលវាយនាងបែកមុខមើលមិនចង់ស្គាល់

BY
Khmernote Media
September 24, 2020

ករណីបុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត។

ករណីនេះត្រូវបានមហាជនជាពិសេសអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពេលឃើញនារីជាសង្សារហាក់ដូចមិនទាន់អស់អាល័យជាមួយនឹងគូស្នេហ៍ ទោះបីគេវាយដំរបួសធ្ងន់យ៉ាងណា។ ជុំវិញហេតុការណ៍ដ៏ល្បីកក្រើកពេញបណ្តាញសង្គម Facebook នេះដែរត្រូវបានតារាកំប្លែងពែកមី បង្ហោះសំដីមួយឃ្លាចាក់ដោតថា៖ “ប្តីប្រពន្ធគេឈ្លោះគ្នា​ ឈប់កាន់ជេីងម្ខាងៗ​ រួចវែកញ៉ែកខុសត្រូវទៀតហេីយ​ ខ្លាចពេលគេត្រូវគ្នាវិញឯងនេះឆ្កែសុទ្ធ”៕

Share This Post: