ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងអាចមានអត្ថប្រយោជន៍ចំពោះសុខភាពអត់?
- September 27, 2020
គ្រឿងផ្សំដែលជួយឲ្យអាហារកាន់តែមានរសជាតិឆ្ងាញ់ឡើងនោះ គឺប៊ីចេង។ ក្រៅពីជួយធ្វើឲ្យអាហារឆ្ងាញ់ជាងមុន តើប៊ីចេងមានអត្ថប្រយោជន៍ចំពោះសុខភាពដែរ ឬទេ?សម្រាប់ចម្ងល់នេះដែរវេជ្ជបណ្ឌិត លី ឬទ្ធីគុណ បានឲ្យដឹងថា ប៊ីចេងគឺជាគ្រឿងផ្សំរបស់អាហារ ដែលជាទូទៅត្រូវបានទទួលស្គាល់ថាមានសុវត្ថិភាពចំពោះសុខភាព។ ចំណែកអ្នកមានអាការៈឈឺក្បាល វិល មុខក្អួតចង្អោរ គិតថាខ្លួនកំពុងតែមានប្រតិកម្មមិនល្អជាមួយនឹងការបរិភោគមានជាតិប៊ីចេងគួរតែដាក់វាក្នុងបរិមាណតិចតួចទៅបានហើយ ឬមិនប្រើសោះក៏បានដែរ ចៀសវាងបញ្ហាទាំងនោះ។
រីឯសំណួរសួរថា ប៊ីចេងមានអត្ថប្រយោជន៍ចំពោះសុខភាពដែរឬទេ? ចម្លើយគឺគ្មានទេ តែសម្រាប់មនុស្សចាស់ដែលធ្លាក់ចុះចំណង់អាហារ អាចធ្វើឲ្យពួកគាត់បានទទួលរសជាតិឆ្ងាញ់របស់អាហារបានច្រើនជាងមុន និងចាប់ផ្ដើមឡើងគីឡូជាងមុនក៏ថាបាន។ ។
វេជ្ជបណ្ឌិតផ្នែកទូទៅរូបនោះបញ្ជាក់ទៀតថា ប៊ីចេងគឺគ្រឿងផ្សំដែលមិនគំរាមកំហែងដល់សុខភាពដូចអំបិល ឬស្ករឡើយ។ ដូចនេះយើងអាចប្រើប្រាស់វានៅអាហារក្នុងបរិមាណសមរម្យ ហើយបើទោះជាដាក់ច្រើនក៏មិនជាបញ្ហាឡើយ គ្រាន់តែអាហារបាត់បង់រសជាតិឆ្ងាញ់ ទៅជាភ្លាវវិញតែប៉ុណ្ណោះ ឬសម្រាប់អ្នកចូលចិត្តរសជាតិភ្លាវនោះអាចចាត់ទុកថាគ្មានបញ្ហា។
ប៊ីចេងត្រូវបានផលិតដោយវិធីឡើងមេធម្មជាតិ ហើយវត្ថុធាតុដើមសំខាន់ៗមានដូចជា អំពៅ ដំឡូងមី ជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
- Share This Post: