សិល្បៈ

G-Devith ចេញមុខបកស្រាយ ក្រោយគេល្បីថាលោក ពាក់នាឡិកា តំលៃជាង 2លានដុល្លារហុងកុង

BY
Khmernote Media
September 27, 2020

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយក្រោយពេលមានទំព័រ Facebook ឈ្មោះថា wristwatche បានទម្លាយថាឃើញតារាចម្រៀងរ៉េប ខ្មែរគឺលោក G-Devith ពាក់នាឡិកាតំលៃថ្លៃម៉ាក Richard Mille ម៉ូដែល RM 10-03 ដែលមានតំលៃដល់ទៅជាង 2លានដុល្លារហុងកុង ដែលស្មើនឹងប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក នោះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗលោក ងួន ចាន់ដេវីត រឺ G-Devith ក៏បានចេញមុខបកស្រាយថាតាមពិតនាឡិកាដែលលោកពាក់នោះជានាឡិកាក្លែងក្លាយ Copy ម៉ូដតែប៉ុណ្ណោះ ដោយគ្រាន់តែលោកយកទៅច្នៃដាំពេជ្របន្ថែម។ លោក G-Devith បានរៀបរាប់ថា “របស់ខ្ញុំ fake ផ្សារថ្មីទេបង គ្រាន់តែ costum ដាំពេជ្រលើក្បាលនាឡិកានៅ Seng Chenda 😅 fake ថា fake អត់មានបន្លំធ្វើ originalហើយពាក់live រាល់ថ្ងៃទេយាយ 😅“៕

Share This Post: