ទេព បូព្រឹក្ស ចេញមកបកស្រាយថា នាឡិកាក្លែងក្លាយដែលដាំពេជ្រ របស់ G-Devith មានតំលៃត្រឹមជាង ១ម៉ឺនដុល្លារប៉ុណ្ណោះ មិនថ្លៃដូចរបស់ពិតឡើយ
- September 28, 2020
កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយតារាចម្រៀង G-Devith ត្រូវបានគេប្រមាញ់តំលៃនាឡិការបស់លោកដែលអះអាងថាមានតំលៃជាង២លានដុល្លារហុងកុង រឺស្មើរនឹងប្រមាណជាង២០ម៉ឺនដុល្លារអាមេរិកនោះ ត្រូវបានលោកបកស្រាយថាចំពោះនាឡិកា ម៉ាក Richard Mille ម៉ូដែល RM 10-03 ដែលលោកពាក់នេះជានាឡិកាក្លែងក្លាយទេ គ្រាន់តែយកទៅច្នៃដាំពេជ្របន្ថែមប៉ុណ្ណោះ។
ជាក់ស្តែងនៅពេលនេះតារាចម្រៀង ទេព បូព្រឹក្ស ដែលជាគូស្នេហ៍លោក G-Devith បានចេញមកបញ្ជាក់បន្ថែមថា “ពួកខ្ញុំតែងតែទទួលអ្វីដែលពួកខ្ញុំមានពិតប្រាកដ ព្រោះនាឡិកាដែលគាត់ពាក់នេះគ្រាន់ជា នាឡិកាពេជ្រធម្មតាទេ ដែលធ្វើនៅហាងពេជ្រ Seng Chendaមិនមែនហ្សុីនទេ ចឹងគ្រាន់និយាយការពិតនឹង មិចបានមកថាគាត់សន្សំរឿង ហើយមិចបានទៅជាបកស្រាយប្រាប់គេត្រង់ៗទៅជាថាគាត់ឌឺគេ ខ្ញុំអត់យល់ ហើយឌឺអ្នក? ពួកខ្ញុំអត់ចង់ឲ្យគេយល់ច្រលំនឹងពួកខ្ញុំចូលចិត្តនិយាយត្រង់ ហើយដូចអត់ប៉ះពាល់អ្នកណាសោះមិចបានចូលចិត្តទាញពួកខ្ញុំចូលម្ល៉េះ🔥 នេះអាចចូលមើលបាន តំលៃដែលខ្ញុំទិញនៅ សេងចិន្តា នឹងតំលៃនាឡិកាហ្សុីន”៕
- Share This Post: