ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អ្វីទៅជា Watch VOOC Flash Charge? តោះ! ចំណាយពេលអានបន្តិច ដើម្បីឲ្យកាន់តែជ្រាបច្បាស់ពី OPPO Watch ពិសេសជានាឡិកាវៃឆ្លាតដែលសាកថ្មលឿនជាងគេ!

    BY Khmernote Media September 29, 2020
    អ្វីទៅជា Watch VOOC Flash Charge? តោះ! ចំណាយពេលអានបន្តិច ដើម្បីឲ្យកាន់តែជ្រាបច្បាស់ពី OPPO Watch ពិសេសជានាឡិកាវៃឆ្លាតដែលសាកថ្មលឿនជាងគេ!

    អ្វីទៅជា Watch VOOC Flash Charge?
    បើគ្រាន់តែមើលទៅលើពាក្យថា VOOC មួយម៉ាត់ ជឿជាក់ថាមានមនុស្សមិនតិចទេដែលកោតសរសើរពីសមត្ថភាពនៃការសាកថ្មរបស់វា ជាពិសេសគឺអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ OPPO។ VOOC Flash Charge គឺជាឈ្មោះនៃបច្ចេកវិទ្យាសាកថ្មលឿនដែលបង្កើតឡើងដោយក្រុមហ៊ុន OPPO វាត្រូវបានបង្ហាញវត្តមានដំបូងក្នុងឆ្នាំ 2014 ជាមួយស្មាតហ្វូនកំពូល OPPO Find 7 ហើយមកដល់ពេលបច្ចុប្បន្នយើងឃើញមានវត្តមាននៅលើស្មាតហ្វូនពេញនិយមរបស់ OPPO ជាច្រើនស៊េរី ជាពិសេសគឺ OPPO Reno4 ជាមួយសមត្ថភាពក្នុងការសាកថ្មពី 0% ដល់ 50% ក្នុងពេលមិនដល់ 20នាទី។

    បើគិតមកដល់ពេលនេះ យើងក៏អាចនិយាយបានថា VOOC គឺជា បច្ចេកវិទ្យាសាកថ្មលឿនដែលមានវ័យចំណាស់មួយបើធៀបទៅនឹងបច្ចេកវិទ្យាសាកថ្មលឿនដទៃទៀត។ ចំណុចសំខាន់៣យ៉ាងដែលធ្វើឲ្យអ្នកប្រើប្រាស់ជឿជាក់ និងផ្ដល់ទំនុចចិត្តខ្ពស់ទៅលើ VOOC ៖ ទី១គឺសមត្ថភាពក្នុងការសាកថ្មបានលឿន, ទី២គឺការបំពាក់នូវស្រទាប់ការពារច្រើនជាន់, និងទី៣គឺការទប់កម្ដៅទូរស័ព្ទមិនឲ្យឡើងខ្លាំងដូចបច្ចេកវិទ្យាសាកថ្មលឿនដទៃ។ ម្យ៉ាងវិញទៀត VOOC ត្រូវបានក្រុមហ៊ុន OPPO ធ្វើការអភិវឌ្ឍន៍បន្ថែមឲ្យមានសមត្ថភាពកាន់តែខ្ពស់ដោយនៅក្នុងឆ្នាំនេះយើងឃើញមានការសម្ភោធនូវបច្ចេកវិទ្យាសាកថ្ម SuperVOOC ជាមួយកម្លាំងសាកថ្មរហូតដល់ 125W។

    ចំណែកឯ Watch VOOC គឺជាបច្ចេកវិទ្យាសាកថ្មលឿនជំនាន់ថ្មីមួយទៀតដែល OPPO បង្កើតឡើងសម្រាប់បំពាក់នៅលើនាឡិកាឆ្លាតរបស់ខ្លួនទាំង២ស៊េរី (OPPO Watch Series) ដែលធ្វើឲ្យវាក្លាយជានាឡិកាដែលសាកថ្មលឿនជាងគេបំផុតបើធៀបទៅនឹងការសាកថ្មលើរបស់នាឡិកាឆ្លាតរបស់បណ្ដាក្រុមហ៊ុនដទៃទៀត។ បច្ចេកវិទ្យានេះមានភាពខុសគ្នាខ្លះពីបច្ចេកវិទ្យា VOOC លើទូរស័ព្ទដៃ ដែលតម្រូវឲ្យយើងប្រើប្រាស់ទាំងដុំសាករួមគ្នាជាមួយខ្សែសាកជាប្រភេទ VOOC ដូចគ្នា ដោយបច្ចេកវិទ្យាសាកថ្ម Watch VOOC ត្រូវបានបំពាក់ផ្ទាល់នៅលើបន្ទះសាកថ្មរបស់នាឡិកាតែម្ដង។ ដូច្នេះគឺយើងគ្រាន់តែប្រើប្រាស់បន្ទះសាកថ្មរបស់ OPPO Watch ដោតភ្ជាប់ជាមួយដុំសាកដែលមានកម្លាំង 5W (5V1A) តាមរយៈរន្ធសាកថ្ម (USB Type-A) នោះបច្ចេកវិទ្យាសាកថ្ម Watch VOOC នឹងដំណើរការពេលដាក់នាឡិកាលើបន្ទះសាកថ្មតែម្ដង។ សម្រាប់ការសាកថ្មរយៈពេល15នាទី OPPO Watch 46mm អាចទាញថាមពលថ្មចូលបាន 46% និងនៅលើ OPPO Watch 41mm អាចទាញថាមពលបាន 30%។ ចំណែកឯការសាកថ្មបំពេញថាមពលពី 0% ដល់ 100% វាចំណាយពេលត្រឹមតែ75នាទីប៉ុណ្ណោះ (OPPO Watch ទាំង២ស៊េរី)៕

     

    Share This Post: