បច្ចេកវិទ្យា

តើ Galaxy Note 9 ពិតជាមានរូបរាងដូចនេះមែនឬយ៉ាងណា?

BY
Khmernote Media
June 7, 2018

បន្ទាប់ពីទទួលបានជោគជ័យទៅលើស្មាតហ្វូន Galaxy S9 កន្លងមក នៅពេលខាងមុខឆាប់ៗនេះ ក្រុមហ៊ុន Samsung នឹងធ្វើការដាក់បង្ហាញនៅកំពូលស្មាតហ្វូនមួយស៊េរីទៀតរបស់ខ្លួនគឺ Galaxy Note 9។ យោងតាមប្រភពព័ត៌មានកន្លងមកបានឲ្យដឹងថា រូបរាងរបស់ Galaxy Note 9 គឺមិនផ្លាស់ប្តូរខ្លាំងណាស់ណាពី Note 8 នោះទេ ហើយថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយពីរូបរាងរបស់ Galaxy Note 9 ដែលមានគែមសងខាងតូចស្ទើរតែមើលមិនឃើញ និងមានគែមលើ-ក្រោមខ្លីជាម៉ូដែលមុនផងដែរ។

នៅផ្នែកខាងក្រោម កាមេរ៉ាត្រូវបានករចនាថ្មីប្តូរមកជាបញ្ឈដូច Galaxy S9 វិញ និងមានកន្លែងស្គែនក្រយ៉ៅដៃនៅក្រោមកាមេរ៉ាដូចគ្នា ដើម្បីងាយស្រួលក្នុងការស្គែន។ Note 9 ត្រូវបានគេរំពឹងថា មានទំហំអេក្រង់ដូចមុន 6.3 -inch (1440 x 2960 pixel) បំពាក់បន្ទះឈីប Qualcomm Snapdragon 845 មាន RAM ទំហំ 6GB និង 8GB មានថ្មទំហំ 3300mAh និងមានបច្ចេកវិទ្យា Quick Charge 4.0។ Galaxy Note 9 ប្រហែលជាបង្ហាញខ្លួននៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែទោះជាយ៉ាងណាមិនទាន់មានការអះអាងណាមួយពីក្រុមហ៊ុន Samsung នៅឡើយទេ។ ខាងក្រោមនេះគឺជារូបរាងរបស់ Galaxy Note 9 ដែលគេរំពឹងថា នឹងបង្ហាញខ្លួន៕

អត្ថបទ៖ ឌី
ប្រភព៖ phonearena

Share This Post: