សិល្បៈ

ស្ងាត់ៗ ទេព បូព្រឹក្ស ទិញកាដូឡាន Mercedes G63 ស៊េរីទំនើបតំលៃកប់ពពកអោយ G-Devith ក្នុងថ្ងៃកំណើត

BY
Khmernote Media
October 5, 2020

តារាចម្រៀងល្បីឈ្មោះ២ដួងដែលកំពុងទទួលបានការចាប់អារម្មណ៍ជាមួយភាពជោគជ័យរបស់អ្នកទាំង២ទោះបីចាកចេញពីផលិតកម្មដ៏ល្បីយ៉ាងណាក៏ដោយនោះ ប៉ុន្តែលោក G-Devith និង កញ្ញា ទេព បូព្រឹក្ស នៅតែឈរជើងនៅក្នុងវិស័យសិល្បៈបានយ៉ាងល្អប្រសើរ ហើយមុខជំនួញរបស់ពួកគេក៏កាត់តែជោគជ័យមានលទ្ធភាពទិញឡាន ទិញផ្ទះ តំលៃរាប់សិបម៉ឺនដុល្លារ ធ្វើអោយមហាជនមានការកោតសរសើរមិនដាច់ពីមាត់។

នៅថ្ងៃនេះផងដែរ គឺជាថ្ងៃខួបកំណើតរបស់លោក G-Devith ហើយអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺរូបលោកទទួលបានកាដូដ៏អស្ចារ្យពីគូស្នេហ៍ជាមួយរថយន្តស៊េរីទំនើបម៉ាក Mercedes G63 ដ៏ស្រស់ស្អាតមួយគ្រឿង។ លោក G-Devith ក៏បានឲ្យដឹងដែរថា “ធ្លាប់សន្យាហើយថានឹងទិញអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្លេះ ប្រពន្ធស្អាតហើយចិត្តល្អទៀត សំខាន់ម៉ាត់ណាម៉ាត់ហ្នឹងកុំជោរជាមួយ Tep Boprek anyways i love you so much ❤️️💛 super best gift ever…yeahhh guy happy birthday to me G63 – welcome to DIT-WAY 🇰🇭”៕

Share This Post: