សិល្បៈ

ពែកមី ដាច់ចិត្តទម្លាយរឿងក្នុងចិត្ត ចំពោះសេដ្ឋីវ័យក្មេង ទ្រី ដាណា ក្រោយសង្កេតអស់ពេលជាយូរ

BY
Khmernote Media
October 6, 2020

ដូចដែលមហាជនបានស្គាល់មកហើយពីសេដ្ឋីវ័យក្មេងជំនាន់ថ្មី គឺអ្នកស្រី ទ្រី ដាណា ម្ចាស់ហាងមាសដ៏ធំ និងជាម្ចាស់ផលិតផលរក្សាសម្រស់ NNP តែងតែធ្វើសកម្មភាពមនុស្សធម៌ជួយអ្នកក្រ និងអ្នកដែលលំបាកខ្វះខាតជាច្រើន។ ក្នុងនោះដែរក៏មានអ្នកខ្លះពេញចិត្តចំពោះសកម្មភាពមនុស្សធម៌របស់អ្នកស្រី និងអ្នកខ្លះទៀតតែងលើកថា ការធ្វើមនុស្សធម៌បែបនេះគ្រាន់តែចង់ល្បី និងប្រូម៉ូតអាជីវកម្មខ្លួនប៉ុណ្ណោះ។

ជុំវិញនឹងការលើកឡើងបែបនេះធ្វើអោយតារាកំប្លែងល្បីឈ្មោះគឺនាយ ពែកមី បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួនចំពោះសកម្មភាពរបស់អ្នកស្រី ទ្រីដាណា ថា៖ “(​មានអ្នកខ្លះ​ ថាគាត់សម្តែង​ចង់ល្បី ឬ​ ប្រម៉ូតអាជីវកម្មគាត់​)​ សំរាប់ខ្ញុំ​ ខ្ញុំគិតថា​ ទោះគាត់ចង់ល្បី​ ឬ​ ចង់ប្រម៉ូតអាជីវកម្មគាត់​ ឬ​ គាត់ធ្វេីដោយបេះដូងពិត​ តែគាត់បានធ្វេីអោយ​ ប្រជាជនដែលខ្វះខាត​ ក្រីក្រ​ រងគ្រោះ​ អ្នកជំងី​ បានផលប្រយោជន៍ពីគាត់ជាច្រេីន​ អ្នកខ្លះបានរាប់ពាន់ដុល្លាពីគាត់​ក៏មានដែរ​ តេីអ្នករិះគន់គាត់​ បានធ្វេីអោយប្រជាជនបានផលប្រយោជន៍ដូចគាត់ហេីយឬនៅ?” ៕

Share This Post: