សិល្បៈ

សាហាវហួស ! មុន្នី ម៉ូនីតា តួឯកស្រីក្នុងរឿង “និស្ស័យខ្លុយស្នេហ៍” ត្រូវគេវាយបំបាក់កញ្ចក់ឡានខ្ទេច ព្រោះចតឡានមុខផ្ទះគេ ប្រមាណ២០នាទី

BY
Khmernote Media
October 6, 2020

តារាសម្តែងនិងជាតារាម៉ូដែលរូបស្រស់មួយរូបគឺកញ្ញា មុន្នី ម៉ូនីតា បានជួបរឿងស៊យទាំងយប់ព្រោះចតឡានមុខផ្ទះគេប្រមាណជាង២០នាទី ត្រូវបានម្ចាស់ផ្ទះវាយកំទេចកញ្ចក់ឡានខាងឆ្វេងអស់មួយ ព្រោះខឹងចតឡានមុខផ្ទះរបស់ខ្លួន។ តារាស្រីរូបស្អាត និងជាតួឯកស្រីក្នុងរឿង “និស្ស័យខ្លុយស្នេហ៍” របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រូបនេះបានរៀបរាប់ទាំងហួសចិត្តនៅលើបណ្តាញសង្គម Facebook ថា៖

“យល់ថាខុសដែលចតមុខផ្ទះអុី ក៏ប៉ុន្តែខ្ញុំសុំចតតែបន្តិចទេដោយសារនៅហាងបងខ្ញុំវាស្ទៈពេក គិតថានិងមកសារ៉េកន្លែងចតដែ ។ ខ្ញុំក៏បានសសេរលេខទូសរសព្ទ័ដាក់នៅលើកញ្ជក់ឡានផងដែភ្ទាប់ជាមួយនិងពាក្យថា «សូមអធ្យាស្រ័យ!» ដូច្នេះប្រសិនបើម្ចាស់ផ្ទៈត្រូវការចេញចូលអាចខលមកខ្ញុំបានខ្ញុំយកចេញភ្លាម! តែហេតុអីមិនដល់កន្លះម៉ោងផងខ្ញុំទៅយកឡានចេញ នាំគ្នាឆោឡោហើយថែមទាំងវៃបែកកញ្ជក់ឡានខ្ញុំបែបនេះ? ជាខ្មែដូចគ្នាហេតុអីក៏គ្មានធម៏មេត្តាគ្មានការយោគយល់អធ្យាស្រ័យគ្នាដល់ម្លឹង? ខ្ញុំទៅដល់ខ្ញុំបានលើកដៃសំពៈគាត់ដែលខ្ញុំបានធ្វើអោយគាត់ពិបាករយៈពេក20នាទីជាងនេះ ចុះអ្វីដែលគាត់បានបំផ្លាញទ្រព្យសម្បតិខ្ញុំនេះតើគាត់មានអារម្មណ៍ខុសឆ្គងបន្តិចដែឬក៏អត់?”

Share This Post: