សិល្បៈ

រឿងគប់ឡានតាមផ្លូវពេលយប់ អ្នកនាង ខាត់ សុឃីម ថា អ្នកនាងក៏ធ្លាប់ត្រូវគេគប់ឡាន និងត្រូវគេស្ទាក់ឡានទៀតនៅខេត្ត២នេះ សំណាងបានស្វាមីស្មារតីល្អ កុំអីមានគ្រោះថ្នាក់បាត់

BY
Khmernote Media
October 6, 2020

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីបុរសម្នាក់បានធ្វើសកម្មភាពគប់មកលើឡានរបស់អ្នកដំណើរតាមផ្លូវនៅពេលយប់ បណ្តាលឲ្យឡានចំនួន៤គ្រឿងបានរងការខូចខាត ដោយហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅលើបណ្តោយផ្លូវកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជុំវិញករណីនេះ អ្នកនាង ខាត់ សុឃីម តារាពហុជំនាញដ៏ល្បីឈ្មោះ ក៏បានឲ្យដឹងដែរថា អ្នកក៏ធ្លាប់ជួបហេតុការណ៍បែបនេះដែរកាលពីកន្លងទៅ។ អ្នកនាងបានឲ្យដឹងដូច្នេះថា “ខ្ញុំធ្លាប់ត្រូវបានគេពួនគប់នៅ ម្តុំជិតភ្នំក្រពើខេត្តបាត់ដំបង និងស្ទាក់ដោយប្រើឡាន Lexus 300 នៅម្តុំ ព្រៃខ្មែរ កំពង់ឆ្នាំង គិតបកក្រោយ គួរអោយញាក់សាច់ សំណាងខ្ញុំមិនអី ព្រោះ ប្តីខ្ញុំគាត់ ស្មារតី រឹង កុំអី ត្រូវពួកនេះធ្វើអោយយើងមានគ្រោះ បាត់ទៅហើយ (សូមសម្ថកិច្ចជួយកំចាត់ពួកនេះផង)🙏”៕

Share This Post: